Tuesday, August 19, 2025
Homeតារាខ្មែរលោកជំទាវ ស្រីតូច ចំណាន ច្រៀងរាំជាមួយស្វាមី... ពិតជាកម្រឃើញខ្លាំងណាស់

លោកជំទាវ ស្រីតូច ចំណាន ច្រៀងរាំជាមួយស្វាមី… ពិតជាកម្រឃើញខ្លាំងណាស់

ពិតជាកម្របំផុត ដែលទស្សនិកជនបានឃើញលោកជំទាវ ស្រីតូច ចំណាន និងលោកឧកញ៉ាមហាសេដ្ឋី គិត ម៉េង ច្រៀងរាំកម្សាន្តក្នុងកម្មវិធីនានា។ យ៉ាងណា ក្នុងកម្មវិធីមង្គលការមួយ គេបានឃើញគូស្នេហ៍មួយគូនេះ បានច្រៀងរាំឱបគ្នា ដែលមើលទៅពិតជាសមគ្នាខ្លាំងណាស់។

បទចម្រៀងដែលលោកជំទាវ ស្រីតូច ចំណាន និងលោកឧកញ៉ា គិត ម៉េង យកមកបកស្រាយ គឺបទ “ស្នេហ៍លើពសុធា” ដែលគូស្នេហ៍១គូនេះ បានច្រៀងផងរាំផង និងមានភ្ញៀវកិត្តិយសដទែទៀត បានឡើងរាំឱបគ្នា ដែលបង្កើនបរិយាកាសរីករាយខ្លាំងណាស់។

ក្រោយចប់ការច្រៀង លោកជំទាវ ស្រីតូច ចំណាន បានជូនពរគូស្នេហ៍ភរិយាដែលទើបរៀបការថ្មោងថ្មី ឲ្យសុខភាពល្អ សំអាងល្អក្នុងជីវិតទៀតផង។

គួរបញ្ជាក់ថា កន្លងមកក្នុងកម្មវិធីនានាដែលមានវត្តមានលោកជំទាវ ស្រីតូច ចំណាន និងលោកឧកញ៉ាគិត ម៉េង ចូលរួម គេកម្រឃើញគូស្នេហ៍១គូនេះ ឡើងច្រៀងរាំកម្សាន្តបែបនេះណាស់។ នេះជាលើកទី២ហើយដែលទស្សនិកជនបានឃើញ និងបានស្តាប់សំនៀងលោកជំទាវស្រីតូច ចំណាន និងលោកឧកញ៉ាគិត ម៉េង បន្ទាប់ពីកាលពីលើកទី១ អ្នកទាំង២ បានច្រៀងបទ “ស្នេហ៍លើពសុធា” នេះដូចគ្នា ក្នុងកម្មវិធីរៀមមង្គលការរបស់ខ្លួន៕

RELATED ARTICLES