ឱក សុគន្ធកញ្ញា បានបណ្ដើរប្ដីលោកអ៊ឹង សុខលី និងបីកូនប្រុស អ៊ឹង បញ្ញាបុត្រ ហៅ Charlie ទៅឲ្យព្រះសង្ឃ និងតាអាចារ្យប្រោះព្រំសូត្រធម៌ សុំសេចក្ដីសុខឲ្យក្នុងថ្ងៃខួបកំណើតកូនប្រុសរបស់នាង គម្រប់អាយុ១ឆ្នាំ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។

សាច់ញាត្តិខាងស្វាមីសុគន្ធកញ្ញា ក៏បានចូលរួមផងដែរ ដែលមើលទៅពួកគេសុទ្ធតែស្រលាញ់កូនប្រុសសុគន្ធកញ្ញា ខ្លាំងណាស់។

ដោយឡែក ក្រុមអ្នកគាំទ្ររបស់តារាចម្រៀងល្បីឈ្មោះរូបនេះ ក៏បាននាំគ្នាជូនពរកូនប្រុសរបស់ប្អូនថ្លៃថៅកែហង្សមាស រូបនេះ នូវសារជាច្រើនផ្សេងៗគ្នាផងដែរ ធ្វើឲ្យសុគន្ធកញ្ញា រីករាយចិត្តយ៉ាងខ្លាំង។

ឱក សុគន្ធកញ្ញា បានរៀបការកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ជាមួយលោកអ៊ឹង សុខលី ដែលជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស និងជាប្អូនរបស់លោកឧកញ៉ាអ៊ឹង ឆៃងួន ថៅកែផលិតកម្មរស្មីហង្សមាស ហើយនាងបានសម្រាលកូន កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្រោយក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស សុគន្ធកញ្ញា កាន់តែមានឥទ្ធិពលនៅហង្សមាស ប្រៀបបានជាម្ចាស់ ឬថៅកែផលិតកម្មតែម្ដង ទើបធ្វើឲ្យតារារួមទ្រនំគោរពនាងជាងតារាចម្រៀងផ្សេងៗទៀត។

ទោះជាយ៉ាងណា សុគន្ធកញ្ញា មិនដែលប្រើអំណាចរបស់ខ្លួនកៀបតារារួមទ្រនំឡើយ ដោយតាមព័ត៌មានថា នាងនៅតែមានអត្តចរិតធម្មតាដូចមុនក្លាយទៅជាសាច់ញាត្តិរបស់ថៅកែផលិតកម្ម៕
