Monday, August 18, 2025
Homeតារាខ្មែរកញ្ញាអ៊ីវ៉ា ឲ្យចាំ៣ឆ្នាំទៀត បែរជាឪពុកចង់ឆាប់ៗនេះ

កញ្ញាអ៊ីវ៉ា ឲ្យចាំ៣ឆ្នាំទៀត បែរជាឪពុកចង់ឆាប់ៗនេះ

តារាចម្រៀងអ៊ីវ៉ា វ័យទើបឈានចូល២៧ឆ្នាំហើយ នៅសល់តែ៣ឆ្នាំទៀត អាយុ៣០ឆ្នាំ នាងសន្យាថា នឹងរៀបការប្ដីហើយ។ ​ប៉ុន្ដែគេនៅតែមិនទាន់ដឹងច្បាស់ថា អនាគតស្វាមីរបស់អ៊ីវ៉ា ជាបុរសក្នុងនិងក្រៅស្រុកនោះទេ ព្រោះតារាសាន់ដេរូបនេះ ព្យាយាមលាក់មុខគូស្នេហ៍ថ្មីជានិច្ច តាំងពីប្រោះឆាស្នេហ៍ជាមួយលោកថៅកែក្លឹប និងហាងបញ្ចាំនៅសៀមរាប មក។

យ៉ាងណា មុនឈានដល់គ្រងឈុតកូនក្រមុំនេះ ឪពុកអ៊ីវ៉ា លោកអ៊ូ វ៉ាវ ហៅអ៊ូ ចន្ថា បានបង្ហើបឲ្យដឹងថា លោកមិនចង់ឲ្យកូនស្រីយកប្ដីក្មេងនោះទេ ហើយរឿងអ្នកក្រស្រលាញ់កូនស្រីលោក ក៏លោកមិនដែលប្រកាន់ឋានៈដែរ។

លោកវ៉ាវ ថា ចំពោះមូលហេតុដែលលោកចង់ឲ្យកូនស្រីមានប្ដី ជាបុរសវ័យកណ្ដាលឡើងទៅនោះ ដោយសារតែលោកគិតថា បើបុរសចាស់ចិត្ត ចាស់គំនិតបន្ដិច ទើបល្អជាងក្មេង។ លោកក៏នៅតែប្រកាន់ជំហថា ចង់ឲ្យកូនស្រីយកប្ដីឆាប់ៗ កាន់តែល្អ ព្រោះពេលបានកូនប្រសារហើយអាចជំនួសដៃជើងរបស់លោកបានហើយ ដូចជាពេលកូនស្រីទៅច្រៀងនៅខេត្ត លោកមិនចាំបាច់ជូនទៅគ្រប់ឆាកដូចពេលនេះទៀតទេ គឺ​បានសម្រាកនៅផ្ទះច្រើន។

ប៉ុន្ដែជំហឲ្យកូនស្រីជ្រើសរើសប្ដីដោយខ្លួនឯង ដោយទុកសិទ្ធិឲ្យ ៦០% ចំណែកលោកសុំ ៤០% សម្រេចតាមក្រោយនោះ លោកថា នៅតែរក្សាដដែល។ លោកថា មិនដែលគិតថា ខ្លាចកូនរៀបការទៅគេលែងគាំទ្រ ធ្លាក់កូដនោះទេ គឺសំខាន់នៅលើសមត្ថភាពរបស់យើង ហេតុនេះហើយលោកមិនចង់ឲ្យកូនស្រីនៅលីវយូរពេកឡើយ គឺកាន់តែឆាប់មានប្ដី កាន់តែល្អ។

អ៊ីវ៉ា នៅតែគ្មានសញ្ញានៃការផ្សារផ្សារស្នេហ៍ជាមួយលោក ”ប” ដែលជាថៅកែក្លឹប និងហាងបញ្ចាំនៅក្រុងសៀមរាប នោះទេ ថ្វីត្បិតតែលោកថៅកែស្នេហានាង ដោយគ្មានងាករេចិត្តក្ដី តែតារាសាច់សខ្ចីរបស់សាន់ដេ រូបនេះ មិនចូលចិត្តបុរសទ្រព្យស្ដុកនោះ ដោយសារតែរឿងប្រចណ្ឌនិងហួងហែងនាងខ្លាំងពេក។

ប៉ុន្ដែអ៊ីវ៉ា ថា នាងចង់រៀបការឲ្យបានមុន ឬត្រឹមអាយុ៣០ឆ្នាំ គឺមិនពន្យារពេលឲ្យអាយុច្រើនជាងនេះទៀតទេ។ នាងថា រឿងគូស្រករនោះ ពិបាក ព្រោះជួនកាលដល់ជួបហើយ គឺគូព្រេងមិនអាចប្រកែកបានឡើយ អីចឹងហើយនាងពិបាកនិយាយទុកមុន៕

RELATED ARTICLES