Friday, April 26, 2024
Homeព័ត៌មានជាតិប្តីស្រវឹងផ្ទុះភ្លើងប្រចណ្ឌបង្កជម្លោះ ប្រពន្ធ ចូលឃាត់ ក្មេងស្ទាវវ៉ៃបែកក្បាល

ប្តីស្រវឹងផ្ទុះភ្លើងប្រចណ្ឌបង្កជម្លោះ ប្រពន្ធ ចូលឃាត់ ក្មេងស្ទាវវ៉ៃបែកក្បាល

ភ្នំពេញ៖ បុរសជាជនបរទេសមានប្រពន្ធ ជាជនជាតិខ្មែរម្នាក់ បន្ទាប់ពីផឹកស្រាស្រវឹងផ្ទុះ ភ្លើងប្រចណ្ឌ ក៏ដើរករឿងគេឯងនៅកន្លែងផឹក រហូតកើតជាជម្លោះ ឃើញបែបនេះ ស្ត្រីជាប្រពន្ធ បានចូលទៅឃាត់ ស្រាប់តែត្រូវក្មេងស្ទាវវាយ បណ្តាលឱ្យបែកក្បាល ធ្វើឱ្យស្ត្រីរងគ្រោះ កើត ទុក្ខមិនសុខចិត្ត ឈរស្រែកយំឡាំប៉ា ទាំងក្បាល ប្រឡាក់ឈាមជោក និងបានចោទថា ក្រុមសន្តិសុខបានព្រួតគ្នាវាយនាងបែកក្បាលទៅវិញ។

ករណីហិង្សាខាងលើ បានកើតមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង២០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវប៉ាស្ទ័រ លេខ ៥១ ក្នុងបរិវេណផ្សារសូរិយាម៉ល ស្ថិតក្នុងសង្កាត់ ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

ស្ត្រីរងគ្រោះដែលត្រូវគេវាយបែកក្បាល នោះ មានឈ្មោះម៉ៅ ស្រីដា អាយុ៣៤ឆ្នាំ មាន ប្តីជាជនបរទេស។

dfssfdsd

តាមសម្តីស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នាងនិងប្តីបានមក ផឹកស៊ីនៅហាងកើតហេតុខាងលើ លុះផឹកស៊ី បានបន្តិច ប្តីចាប់ផ្តើមស្រវឹងស្រឿងៗ ក៏ដើរទៅ និយាយរាក់ទាក់ជាមួយភ្ញៀវនៅតុផ្សេងទៀត  តែដោយមនុស្សស្រវឹងនិយាយស្តីមិនសូវដឹង ខុសត្រូវ ពិបាកស្តាប់គ្នា ទើបធ្វើឱ្យភ្ញៀវខ្លះខឹង សម្បា ហើយប្តីនាងក៏ដើរទៅសុំទោសភ្ញៀវ ទាំងនោះ បែរជាភ្ញៀវខ្លះមិនពេញចិត្ត ក៏ប្រាប់សន្តិសុខផ្សារសូរិយាម៉ល។ លុះក្រុមសន្តិសុខមក ដល់ មិនបានសាកសួរអ្វីទាំងអស់ ក៏ស្ទុះមកចាប់ បម្រុងវាយប្តីនាង ឃើញបែបនេះនាងបានចូល ទៅឃាត់ ស្រាប់តែត្រូវសន្តិសុខវាយនាង បណ្តាល ឱ្យបែកក្បាលទៅវិញ ។

ចំណែកភាគីខាងសន្តិសុខដែលប្រចាំការនៅក្នុងផ្សារសុរិយាម៉ល បានបដិសេធថា ពួកខ្លួនមិនបានវាយស្ត្រីរងគ្រោះឱ្យបែកក្បាលដូច អ្វីដែលនាងចោទប្រកាន់នោះទេ ។ តាមពិត ប្តីប្រពន្ធ២នាក់នេះ តែងតែមកផឹកស៊ីនៅហាង ខាងលើស្ទើររាល់យប់ ហើយឱ្យតែស្រវឹងតែងដើររករឿងគេឯងពេញហាង ព្រោះតែប្តី គឺជា មនុស្សប្រចណ្ឌ ឱ្យតែស្រវឹងឃើញប្រុសណាសម្លឹង មុខប្រពន្ធខ្លួនឯងបន្តិច ក៏ចូលទៅរករឿងគេភ្លាម។ នៅយប់កើតហេតុ ប្តីប្រពន្ធនេះ បានចូលមក ផឹកស៊ីតាមទម្លាប់ លុះស្រវឹង បុរសជាប្តីបានដើរ ទៅរករឿងគេឯងពេញហាង រហូតដល់ផ្ទុះជម្លោះជាមួយក្មេងស្ទាវមួយក្រុម ដែលផឹកស៊ី នៅតុក្បែរគ្នា។ លុះពេលស្ត្រីរងគ្រោះជាប្រពន្ធ ចូលទៅឃាត់ ក៏ត្រូវក្មេងស្ទាវវាយឱ្យបែកក្បាល ហូរឈាមជោកខ្លួនតែម្តង លុះពេលសន្តិសុខ ទៅជួយឃាត់ ស្រាប់តែស្ត្រីរងគ្រោះបែរជាចោទថា សន្តិសុខជាអ្នកវាយនាងទៅវិញ ។

sdfsdfsdf

តាមប្រភពពីជុំវិញកន្លែងកើតហេតុ បាន ឱ្យដឹងថា ២នាក់ប្តីប្រពន្ធនេះ ឱ្យតែផឹកស្រវឹង តែងឈ្លោះប្រកែកគ្នាមិនស្វាង ព្រោះតែភ្លើង ប្រចណ្ឌ ព្រោះប្តីមានចិត្តប្រចណ្ឌច្រើន ចំណែក ស្ត្រីជាប្រពន្ធវិញ ឱ្យតែស្រវឹង តែងដើរទៅនិយាយ លេងជាមួយភ្ញៀវនៅតុផ្សេង ទើបធ្វើឱ្យប្តីខឹង ក៏ដើររករឿងភ្ញៀវពេញហាង ទីបំផុត នៅថ្ងៃ កើតហេតុ ក៏ផ្ទុះជាជម្លោះរហូតគេវាយបែកក្បាល ប្រពន្ធតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្ត- រាគមន៍ និងប្រាប់ឱ្យជនរងគ្រោះទៅមន្ទីរពេទ្យ លាងមុខរបួសសិន ចាំមកដាក់ពាក្យបណ្តឹងតាម ក្រោយ តែជនរងគ្រោះមិនព្រម នៅតែឈរយំ ឡាំប៉ាពេញមុខផ្សារសូរិយាម៉ល ធ្វើឱ្យផ្អើល ដល់គេឯងមើលព្រោងព្រាត។ ទីបំផុត សមត្ថកិច្ចក៏នាំ២នាក់ប្តីប្រពន្ធនេះ ទៅដាក់ពាក្យបណ្តឹង ទាំងក្បាលនៅប្រឡាក់ឈាមតែម្តង ៕

ដោយ៖ ប៊ុន ស៊ុន្ធី 

RELATED ARTICLES