Monday, August 18, 2025
Homeព័ត៌មានជាតិមាស សុខសោភា ឆ្នាំ២០២១ ជោគជ័យទាំងអាជីពចម្រៀង និងស្នេហា

មាស សុខសោភា ឆ្នាំ២០២១ ជោគជ័យទាំងអាជីពចម្រៀង និងស្នេហា

ចំណងស្នេហ៍មាស សុខសោភា និងអាណិកជនខ្មែរ មកពីកាណាដា លោកអ៊ឹត រ៉ាដា បានប្រើពេលអស់រយៈពេល១៣ឆ្នាំមកហើយ តែពេលនេះពួកគេនៅតែមិនព្រមដឹកដៃគ្នាចូលរោងការ។

នៅចំពោះមុខអ្នកសារព័ត៌មានដែលចោទសួរមាស សុខសោភា ថា តើម៉េចបានពេលខ្លះគេហៅនាងថាជា ”កញ្ញា”​និងពេលខ្លះ​គេហៅថា​”អ្នកនាង” នោះ មាស សុខសោភា បាននិយាយលាយឡំសំណើចថា គេអាចហៅម៉េចក៏បានដែរ។

ប៉ុន្ដែនៅពេលអ្នកកាសែតសួរបញ្ជាក់ថា ពេលណាទើបនាងរៀបការនោះ មាស សុខសោភា បានឆ្លើយថា នាងមិនចូលចិត្តមានទម្លាប់និយាយប្រាប់គេមុននោះទេ គឺចាំឲ្យឃើញជាក់ស្ដែងតែម្ដង ដើម្បីឲ្យគេភ្ញាក់ផ្អើល។ តែនាងថា បើអាច គឺអាចនឹងរៀបចំនៅឆ្នាំក្រោយ (២០២១) នេះហើយ ព្រោះថា នាងស្រលាញ់គ្នាតាំងពីឆ្នាំ២០០៧ ដែលគិតមកដល់ពេលនេះមានរយៈពេល១៣ឆ្នាំទៅហើយ។

ការតាំងចិត្តចូលរោងការនៅឆ្នាំ២០២១ របស់មាស សុខសោភា នេះគឺក្រោយពេលដែលនាងនឹងលេចមុខនៅផលិតកម្មមួយ នៅខែធ្នូ ឆ្នាំ២០២០​ខាងមុខនេះហើយ។

ថ្វីត្បិតតែមាស សុខសោភា មិនបញ្ជាក់ថា ផលិតកម្មដែលនាងនឹងទៅឈរជើង បន្ទាប់ពីថោន នោះ ជាផលិតកម្មណាក៏ដោយ តែមហាជនភាគច្រើនយល់ថា នោះគឺជាហង្សមាស ព្រោះតែសោភា និងបងប្រុសរបស់នាង លោកមាស សុខរតនៈ បានអះអាងស្របគ្នាថា ហង្សមាស​ ធ្លាប់ទាក់ទងមកសោភា មែន តែ Galaxy មិនដែលឃើញតេមកឡើយ។

គេជឿថា មង្គលការរបស់មាស សុខសោភា តាមប្រពៃណីខ្មែរ ដែលគ្រោងរៀបចំនៅឆ្នាំ២០២១ ខាងមុខនេះ​ប្រាកដជាអាចបន្សាបអ្នកដែលធ្លាប់រិះគន់នាងថា ចង់ល្បីសាងស្នេហ៍ឥតខាន់ស្លាជាមិនខានជាមិនខាន។

យ៉ាងណា ទាក់ទងរឿងរៀបការនេះដែរ ពេលខ្លះ មាស សុខសោភា ផ្ដល់ចម្លើយប្រែប្រួលរហូត ដូចជាពេលខ្លះនាងថា ចង់រៀបការ២ទៅ៣ឆ្នាំទៀត និងជួនកាលនាងថា មិនដែលចង់រៀបការជាចំហម្ដងណាទេ តែចម្លើយចុងក្រោយនេះ នាងថា នឹងរៀបការនៅឆ្នាំ២០២១ទៅវិញ៕

RELATED ARTICLES