Monday, August 18, 2025
Homeតារាខ្មែរលោកឆឹម សក្កដា លេចមុខចុះ MOU នៅឃ្លាំងរថយន្ដ

លោកឆឹម សក្កដា លេចមុខចុះ MOU នៅឃ្លាំងរថយន្ដ

កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ តារាចម្រៀងនិងជាសម្ដែង លោកឆឹម សក្កដា ត្រូវបានហាងពេជ្រ “CT Diamond” ជ្រើសរើសជាតំណាងដើម្បីឲ្យចុះអនុស្សារនៈយោគយល់គ្នា ជាមួយឃ្លាំងលក់រថយន្ដមួយកន្លែង យីហោ “រាជ សុខជាតិ & ភាលាង” ទិញលក់រថយន្តគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវសឡា លេខ៣៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីបង្កើតនូវលក្ខខណ្ឌរួមគ្នាមួយ ជំរុញអាជីវកម្មទាំងពីរកាន់តែរលូនទៅមុខ។

លោកឆឹម សក្កដា អ្នកគ្រប់គ្រងទូទៅហាងពេជ្រ “CT Diamond” និងជាតំណាងហាងពេជ្រមួយនេះ បានឲ្យដឹងថា ដើម្បីជំរុញផ្នែកលក់ ដែលលោកគ្រប់គ្រង និងជំរុញផ្នែកលក់របស់រថយន្តនៅក្នុងឃ្លាំងលក់រថយន្ដជាដៃគូ ទើបជាហេតុធ្វើឲ្យមានកិច្ចព្រមព្រៀងនេះឡើង ដោយមានន័យថា អ្នកទិញរថយន្តគ្រប់ម៉ូដគ្រប់ស៊េរីពីយានដ្ឋាន “រាជ សុខជាតិ & ភាលាង” នឹងទទួលបានចិញ្ជៀនពេជ្រមួយវង់ ដោយមិនតំឡើងតម្លៃរថយន្ត។ ហើយសម្រាប់អ្នកជាវគ្រឿងពេជ្រនៅក្នុងហាង “CT Diamond ក៏ទទួលបានការបញ្ចុះតម្លៃលើរថយន្តពីក្នុងឃ្លាំងនេះដូចគ្នា។

លោកសក្កដា បន្តថា កិច្ចព្រមព្រៀងនេះនឹងជំរុញឲ្យភាគីទាំង2 ទទួលបានអត្ថប្រយោជន៍ជារួម ហើយការងារទាំងមូល គឺលោកត្រូវផលិតជាវីដេអូស្ពត និងបង្ហោះចែកចាយក្នុងនាមជាតំណាងជាច្រើនទៀត បន្ទាប់ពី MOU នេះ។

លោកស្រស់ ឬទ្ធី នាយកគ្រប់គ្រងផ្នែកលក់ប្រចាំឃ្លាំងរថយន្ត “រាជ សុខជាតិ & ភាលាង” បានចាត់ទុកថា នេះគឺជាកិច្ចសហការដែលនឹងជំរុញឲ្យទីផ្សារលក់រថយន្តនៅក្នុងឃ្លាំងរបស់លោក មានកំណើនកាន់តែលឿន ស្របពេលដែល M0U នេះ នឹងធ្វើរួមគ្នាដោយមិនកំណត់រយៈពេល ពោលគឺអាចនឹងច្រើនឆ្នាំជាមួយគ្នា។

លោកលោកស្រស់ ឬទ្ធី បន្ថែមថា ការផ្ដល់ជូននូវកាដូពេជ្រនេះ គឺមិនតំឡើងតម្លៃលើរថយន្តនោះទេ ដោយលោកអះអាងថា គឺជាគោលការណ៍ផ្ដល់ពេជ្រជូនបន្ថែមពីលើ ហើយអ្នកដែលទទួលបានកាដូនេះ គឺរាប់ទាំងអ្នកទិញផ្ដាច់និងបង់រំលស់ សុទ្ធតែទទួលបានដូចៗគ្នា៕

RELATED ARTICLES