Friday, March 29, 2024
Homeកីឡាអន្ដរជាតិM​a​n​ U​t​d​ ចង់​បាន​ An​to​ine​ Grie​zmann​ ជំនួស​តំណែង​ Ro​o​n​e​​y​

M​a​n​ U​t​d​ ចង់​បាន​ An​to​ine​ Grie​zmann​ ជំនួស​តំណែង​ Ro​o​n​e​​y​

កាលពីពេលថ្មីៗនេះ មានពាក្យចរចាមអារ៉ាមថា ក្លឹបបិសាចក្រហម Man Utd ចង់បានកីឡាករ Antoine Griezmann សម្រាប់រដូវកាលដោះដូរខែមករាខាងមុខនេះ ។ ពាក្យចចាមអារ៉ាមទាំងនោះក៏បានលើកឡើងដែរថា មន្ត្រីក្លឹបចង់បានកីឡាករសញ្ជាតិបារាំងរូបនេះ យកមកជំនួសតំណែងកីឡាករ Rooney ដែលកំពុងមានបញ្ហា។

2

ជាការពិតកីឡាកររូបនេះ ធ្លាប់មានទំនាក់ទំនងជាមួយក្លឹបMan Utd ម្តងរួចមកហើយកាលពីរដូវកាលដោះដូរ នារដូវក្តៅកន្លងមក ប៉ុន្តែទីបំផុតក្លឹប At Madrid បានបន្តកុងត្រាថ្មីដែលជាការបិទទ្វារចរចាជាមួយ Man Utd តែម្តង។

កីឡាករ Antoine Griezmann រកបាន៦គ្រាប់ ក្នុង៧ប្រកួត ឲ្យក្លឹបAt Madrid សម្រាប់រដូវកាលនេះ។

ប្រសិនបើ ក្លឹបMan Utd ទិញបាន Griezmann មែននោះ តំណែងកីឡាកររ៉ូនី អាចនឹងរង្គោះរង្គើស្របពេល បច្ចុប្បន្ន នេះទាំងក្លឹប Man Utd និងក្រុមជម្រើសជាតិ។

ដោយ៖ ហេង ដេត

 

RELATED ARTICLES