Sunday, August 3, 2025
Homeព័ត៌មានជាតិឃើញមនុស្សណែនៗ ស្មានថាចូលទៅផឹកកាហ្វេ តាមពិតមានចឹងសោះ

ឃើញមនុស្សណែនៗ ស្មានថាចូលទៅផឹកកាហ្វេ តាមពិតមានចឹងសោះ

ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការឆ្លើយតបភ្លាមៗចំពោះម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Ran Ran និង បក្សី ប្រយុទ្ធ ដែលបានសរសេរបញ្ចេញមតិ (Comment) ក្នុងទំព័រហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ដែលមានខ្លឹមសារថា “មានការលេងភ្នាល់ល្បែងស៊ីសង មាន់ជល់ តាម Video Online នៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ និងម្តុំក្រោមស្ពានព្រែកសំរោង សង្កាត់តាខ្មៅ”។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត លោកអធិការនគរបាលក្រុងតាខ្មៅ បានចាត់ឱ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ចុះស្រាវជ្រាវទីតាំងដែលប្រជាពលរដ្ឋបានរាយការណ៍ ។

ជាលទ្ធផល នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ បានចុះអប់រំណែនាំ និងធ្វើកិច្ចសន្យា ម្ចាស់ហាងកាហ្វេចំនួន២ទីតាំងខាងលើ ឱ្យបញ្ឈប់ការភ្នាល់ល្បែងស៊ីសងមាន់ជល់ តាម Video Online និងល្បែងស៊ីសងគ្រប់ប្រភេទ ចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ៕

RELATED ARTICLES