Friday, March 29, 2024
Homeកីឡាជាតិឡុង​ សុភី​ សងសឹក​ Chhuok Chhai ជំនួស ឃីម ឌីម៉ា​ នៅ​សង្វៀន​ SEA-TV 

ឡុង​ សុភី​ សងសឹក​ Chhuok Chhai ជំនួស ឃីម ឌីម៉ា​ នៅ​សង្វៀន​ SEA-TV 

អ្នកប្រដាល់ ឡុង សុភី ក្លឹបសាលវ័ន្តកីឡា ប៉ះជាមួយ អ្នកប្រដាល់ជើងខ្លាំង ថៃChhuok Chhai ក្នុងប្រភេទ ទម្ងន់ ៦៩គីឡូក្រាម រីឯ អ្នកប្រដាល់ ម៉ុត ខ្លឹមសរ ប្រកួតអ្នក ប្រដាល់ថៃ Kiev Ba ប្រកួត ក្នុងទម្ងន់ ៥៤គីឡូ ក្រាម នៅព្រឹកថ្ងៃអាទិត្យ ទី១០ កក្កដា ២០១៦ នេះ លើសង្វៀន SEA-TV។

លោក ញាណ សុធី អ្នកគ្រប់គ្រង សង្វៀន SEA-TV បាននិយាយថា Chhuok Chhai ធ្លាប់វាយឈ្នះ  ឃីម ឌីម៉ា ជើងខ្លាំង របស់កម្ពុជាយើង ដោយពិន្ទុ និងឈ្នះ ឡៅ ចន្ទ្រា ដោយពិន្ទុ។ អ្នកប្រដាល់ថៃ រូបនេះ មានប្រវត្តិ ប្រកួត ៩១លើក ឈ្នះ៧៩ ចាញ់១១ និងស្មើ១ ខណៈ ឡុង សុភី មានកំណត់ត្រា ប្រកួត ចំនួន១៤២លើក ឈ្នះ១០៦ ចាញ់២៩ និងស្មើ៧។

ចំពោះអ្នកប្រដាល់ ម៉ុត ខ្លឹមសរ ស្វាគមន៍ អ្នកប្រដាល់ថៃ Kiev Ba ប្រកួតក្នុង ទម្ងន់៥៤គីឡូក្រាម។ អ្នកប្រដាល់ ថៃរូបនេះ ធ្លាប់ វាយឈ្នះ ឯម សុធី ក្លឹបឫទ្ធីពោធិសែនជ័យ ដោយពិន្ទុ ឈ្នះ អាំង សំអាត អ្នកប្រដាល់ក្លឹប តាព្រហ្មមានជ័យ ដោយពិន្ទុ និងឈ្នះ ម៉ន ភីរម្យ ក្លឹបការិយាល័យទី៥ កងទ័ពជើងគោក ដោយពិន្ទុ។

ម៉ុត ខ្លឹមសរ ជាអ្នកប្រដាល់ស្រករក្រោយ ដែលមានចិត្តអំណត់ខ្ពស់ វាយមិនឆេវឆាវ ហើយកណ្តាប់ដៃ និងជើងទាត់ គឺជាស្នៀត ប្រចាំត្រកូលរបស់គេ ខ្លឹមសរ មានប្រវត្តិប្រកួត ៤៨លើក ឈ្នះ៤០ ចាញ់៨ និងមិនដែលស្មើ។ អ្នកប្រដាល់ថៃ រូបនេះ វាយខ្លាំង ហើយថែម ទាំងធ្លាប់ឈ្នះជើងខ្លាំង ឯម សុធី, អាំង សំអាត និងម៉ន ភីរម្យ ហើយនោះ ខ្លឹមសរ មិនដឹងថា ទប់បាន ឬមិនបាននោះទេ។

អ្នកប្រដាល់ ម៉ន ចាន់ដារ៉ា ក្លឹបការិយា ល័យទី៥ កងទ័ពជើងគោក ជួបអ្នកប្រដាល់ ជើងចាស់ សុខ ចិន្តា អ្នកប្រដាល់ក្លឹបឃ្លាំង មឿងកីឡា ខេត្តពោធិ៍សាត់ ប្រកួតក្នុងទម្ងន់ ៦៥គីឡូក្រាម”

 

RELATED ARTICLES