Friday, September 20, 2024
Homeព័ត៌មានជាតិឳពុកចុងខឹងកូនផឹកស្រវឹងបង្កជម្លោះ កាប់​១កាំបិតដាច់ចង្កេះខាងឆ្វេង​

ឳពុកចុងខឹងកូនផឹកស្រវឹងបង្កជម្លោះ កាប់​១កាំបិតដាច់ចង្កេះខាងឆ្វេង​

ភ្នំពេញ៖ បុរសម្នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀន ស្រវឹងស្រារករឿងឳពុកចុងធ្វើឲ្យឪពុកចុងទ្រាំ មិនបានទាញកាំបិតកាប់១កាំបិតចំចង្កេះខាងឆ្វេងរងរបួសយ៉ាងដំណំហើយរត់បាត់ បង្កការភ្ញាក់ផ្អើលកាលពីម៉ោង៨និង១៥នាទីយប់ថ្ងៃទី១៥ ខែតុលា នៅក្រុម៩ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

អ្នករងរបួសមានឈ្មោះសាម រស្មី ហៅស្មី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកឳពុកចុងដែលកាប់កូនដើមឈ្មោះសួន សម្បត្តិ អាយុ៤០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

sfdfsddsf

តាមសំដីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ថា មុនកើតហេតុបានឮសំឡេងឪពុកចុងនិងកូនដើមប្រកែកគ្នាតាមផ្លូវលំក្នុងភូមិដោយសំឡេងខ្លាំងៗ ក្រោយមកឃើញជនរងគ្រោះមានឈាមនៅចង្កេះខាងឆ្វេងហើយរត់ទៅដេកលើគ្រែមុខផ្ទះប្រជាពលរដ្ឋដោយប្រាប់គេថាឳពុកចុងជាអ្នកកាប់គាត់មួយកាំបិត ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ផ្ទះកើតហេតុ តែបុរសជាឳពុកចុងក្រោយពីកាប់ទៅលើកូនដើមហើយបានរត់គេចខ្លួនបាត់ ។

សមត្ថកិច្ចមូលដ្ឋានបានខ្សិបប្រាប់ថា ជនដែលរងរបួសខាងលើនេះ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនតែងតែអុកឡុកធ្វើបាបឳពុកម្តាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ហើយកន្លងមកបុរសខាងលើធ្លាប់ជាប់ពន្ធធនាគារម្តងហើយ ដោយយកម៉ូតូឪពុកចុងទៅលក់ហើយត្រូវឳពុកចុងចាប់យកមកប្រគល់ឲ្យសមត្ថកិច្ចក្រោយពីចេញពីពន្ធធនាគារវិញបានមករស់នៅជាមួយឳពុកចុងនិងម្តាយវិញប៉ុន្តែនៅតែបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដដែលតែលើកនេះសង្ស័យឳពុកចុងទ្រាំលែងបានក៍ប្រលេះមួយកាំបិតតែម្តង ។

dfsxcsdf

បច្ចុប្បន្នបុរសរបួសខាងលើ ត្រូវបានអ្នកជិតខាងដឹកតាមរ៉ឺម៉កម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ៕

ដោយ៖ សុខ ស៊ីឌី

RELATED ARTICLES