ភ្នំពេញ៖ លោក កែម ឡី ដែលគ្រប់គ្នាស្គាល់ថាជាអ្នកវិភាគសង្គមម្នាក់ ត្រូវបានឃាតករបាញ់សម្លាប់ក្នុងស្ដាម៉ាតកាល់តិច ស្ដុកបូក បង្កការភ្ញាក់ផ្អើលពេញរាជធានីភ្នំពេញ ខណៈសមត្ថកិច្ចប្រមាញ់បានជនសង្ស័យម្នាក់ ឃាត់ខ្លួនយកទៅសាកសួរ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៥០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងទឹកដីខណ្ឌចំការមន ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះរថយន្តឡិចស៊ីស ពណ៌ស មួយគ្រឿងចូលមកញាំអីនៅក្នុងស្តារម៉ាត មួយសន្ទុះក្រោយមក ក៏ឮស្នូរកាំភ្លើងបាញ់សំដៅទៅលើជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយខ្មាន់កាំភ្លើងបានគេចខ្លួន ប៉ុន្តែប៉ុន្មាននាទីក្រោយមកត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន នៅចំណុចវត្តស្វាយអំពែ និងនាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ ជួប សំលាប់ អាយុ៣៨ឆ្នាំ មុខរបរបាញ់ថ្នាំឡាននៅព្រំប្រទល់ថៃ ខេត្តស្រះកែវ ។
ព័ត៌មានលម្អិត សូមរង់ចាំអានលើទំព័រកាសែត នគរធំ ចេញផ្សាយលេខពិសេស ៕
