Tuesday, September 10, 2024
Homeកីឡាអន្ដរជាតិហប់​​ឃីន​ ​ជួប​​ចូស្មីត​ លា​​អា​​ជីព​​អ្នក​​ប្រ​ដាល់​​

ហប់​​ឃីន​ ​ជួប​​ចូស្មីត​ លា​​អា​​ជីព​​អ្នក​​ប្រ​ដាល់​​

កីឡាករបឺណាដ ហប់ឃីននឹងបញ្ចប់អាជីពប្រដាល់រយៈពេល២៨ឆ្នាំរបស់ខ្លួនដោយការឡើងសង្វៀនលើកចុងក្រោយជាមួយកីឡាករមិត្តរួមជាតិចូ ស្ម៊ីតនាថ្ងៃទី១៧ខែធ្នូខាងមុខ ។ វាជាការប្រកួតលើកទី៦៥ក្នុងអាជីពសម្រាប់ម្ចាស់ជើងឯកពិភពលោកទម្ងន់មធ្យមនិងលើមធ្យមរូបនេះ ។ ការប្រកួតគ្រោងនឹងរៀបចំនៅសង្វៀនThe Forum ក្រុង Inglewoodរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។

កីឡាករ  Hopskins Vs Joe Smith
កីឡាករ Hopskins Vs Joe Smith

គេបាននិយាយថា ៖«មនុស្សជាច្រើននឹងផ្តោតខ្លាំងលើអាយុ  ប្រវត្តិប្រកួតក៏ដូចជាខ្សែក្រវាត់ដែលខ្ញុំដណ្តើមបាន ។ យ៉ាងណាក៏ដោយ សម្រាប់ខ្ញុំ រឿងសំខាន់ដែលមានតែមួយគត់នោះគឺផ្តួលកីឡាករចូ ស្ម៊ីតឱ្យសន្លប់ »។

ស្ថិតក្នុងវ័យ៥១ឆ្នាំ  ហប់ឃីនបានឡើងប្រកួតដំបូងក្នុងឆ្នាំ១៩៨៨ ប៉ុន្តែលទ្ធផលគឺចាញ់កីឡាករ ឃ្លីនតុន មីតឈែល ។ នោះជាការប្រកួតដែលមានអាយុកាលច្រើនជាងអាយុកីឡាករចូ ស្ម៊ីតដល់ទៅ១១ខែ ។ នៅក្នុងជ័យជម្នះសរុបក្នុងអាជីព៥៥លើក កីឡាករអាមេរិកស្បែកខ្មៅរូបនេះបានផ្តួលឱ្យគូប្រកួតសន្លប់៣២លើក តែចាញ់៧និងស្មើ២ ។ គេបានឈ្នះខ្សែក្រវាត់ពិភពលោកលើកដំបូងក្នុងឆ្នាំ១៩៩៥ ហើយការពារបានដោយជោគជ័យចំនួន២០លើក ។ ទោះជាយ៉ាងណា ការប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់លើមធ្យមស្ថាប័ន WBA/IBFនិងWBOរបស់គេកាលពីខែវិច្ឆិកា ឆ្នាំ២០១៤គឺចាញ់កីឡាកររុស្ស៊ី សឺហ្គេ កូវ៉ាឡេវដោយពិន្ទុ ។

ចំណែកកីឡាករចូ ស្ម៊ីតដែលបច្ចុប្បន្នមានវ័យទើប២៨ឆ្នាំធ្លាប់បរាជ័យ១លើកប៉ុណ្ណោះគិតពីពេលចូលប្រឡូកក្នុងអាជីពកាលឆ្នាំ២០០៩ ។ នៅក្នុងជ័យជម្នះសរុប២២លើក គេធ្លាប់ផ្តួលដៃគូឱ្យសន្លប់ចំនួន១៨លើក ។ ការប្រកួតលើកចុងក្រោយកាលបីថ្ងៃទី១៨មិថុនាផ្តួលកីឡាករប៉ូឡូញ Andrzej Fonfara ឱ្យសន្លប់ក្នុងទឹកទី១ ៕

RELATED ARTICLES