ទោះបីកាលពីពេលថ្មីៗនេះ លោក Pep Guardiola បានចេញមុខបដិសេធចំពោះប្រព័ន្ធផ្សព្វផ្សាយដែលបានលើកឡើងថា លោកបានព្យាយាមបញ្ចុះបញ្ចូលនាំយកកំពូលកីឡាករខ្សែប្រយុទ្ធ ម៉េស៊ី មកកាន់ពហុកីឡដ្ឋាន Etihad យ៉ាងណាក៏ដោយ តែរឿងពិតនៅពីក្រោយឆាក លោកនៅតែចិញ្ចឹមចិត្តចង់បានកីឡាកររូបនេះដដែល ។
លោកPep បាននិយាយថា៖’’ ខ្ញុំមិនបានអន្ទងយកកីឡាករម៉េស៊ីទេ ហើយអ្វីដែលខ្ញុំចង់បានគឺចង់ឲ្យគាត់បន្តលេងជាមួយក្លឹប Barcelona ឲ្យបានយូរឆ្នាំតាមដែលអាចធ្វើទៅបាន ក៏ប៉ុន្តែប្រសិនបើថ្ងៃណាមួយគាត់ចង់ចាកចេញពី ក្លឹបអ្នកមានបុណ្យBarcelona ទៅលេងនៅក្លឹបបាល់ទាត់ណាមួយផ្សេង ក្រៅពីទឹកដីអេស្ប៉ាញ ដោយហេតុផលចង់ឲ្យកូនៗរបស់គាត់មានឱកាសរៀនភាសាអង់គ្លេសបានល្អ ខ្ញុំក៏ដូចជាគ្រូបង្វឹកផ្សេងៗទៀត នឹងតម្រង់ជួរប្រជែងគ្នាទិញយក។
ក្រៅពីកីឡាករម៉េស៊ី លោកគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ ក៏បានបដិសេធព័ត៌មានដែលចុះផ្សាយថាលោកចង់ទិញ កីឡាករ Suarez , Neymar និងកីឡាករ Iniesta ផងដែរ។
ដោយ៖ ហេង ដេត