Friday, September 20, 2024
Homeព័ត៌មានជាតិសម្តេច​ហ៊ុន សែន រំលឹក​ទឹក​ដី “យក​ជីវិត ដូរ​សន្តិ​ភាព”

សម្តេច​ហ៊ុន សែន រំលឹក​ទឹក​ដី “យក​ជីវិត ដូរ​សន្តិ​ភាព”

ខេត្តបន្ទាយមានជ័យ ៖ ខណៈធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ៥៩ ឆ្លងកាត់ទឹកដី ស្រុកម៉ាឡៃ ឆ្ពោះទៅកាន់ខេត្តប៉ៃលិន សម្តេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកឡើងវិញថា ទឹកដី ម៉ាឡៃ គឺជាតំបន់អតីតសមរភូមិ ដែលសម្តេច និងសហការី បានយកជីវិតដូរយកសន្តិភាព បន្ទាប់ពីអ៊ុនតាក់ដកចេញបន្សល់ទុកឱ្យកម្ពុជា មួយ មានតំបន់ត្រួតត្រា២ និងបន្តមានសង្គ្រាម ឥតឈប់ឈរ។

សម្តេចតេជោហ៊ុន សែន បានសរសេរសារ និងបង្ហោះរូបថតប៉ុន្មានសន្លឹកនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច កាលពីព្រឹកព្រលឹម ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ថា “ពេលនេះ ខ្ញុំកំពុងស្ថិតក្នុងស្រុកម៉ាឡៃ នៃខេត្តបន្ទាយមានជ័យ។ ដំណើររបស់ខ្ញុំឆ្ពោះទៅកាន់ខេត្ត ប៉ៃលិន ដែលនឹងត្រូវធ្វើដំណើរឆ្លងកាត់ស្រុក កំរៀង ស្រុកសំពៅ លូន ស្រុកភ្នំព្រឹក នៃខេត្ត បាត់ដំបង តាមផ្លូវជាតិលេខ៥៩ (ដែលភ្ជាប់ពី ផ្លូវជាតិលេខ៥ មក ប៉ៃលិន មានចំងាយជាង ២០០គ.ម។

hun-sen1

រូបថតដែលខ្ញុំបានថតនេះ គឺនៅលើផ្លូវ លេខ៥៩ ពេលព្រឹកនៅលើទឹកដីម៉ាឡៃ។ គោលដៅប្រែក្លាយតំបន់អតីតសមរភូមិទៅជាទីផ្សារ និងតំបន់អភិវឌ្ឍន៍ក្រោមនយោបាយឈ្នះឈ្នះ បាននិងកំពុងក្លាយជាការពិតហើយ។

តំបន់ទាំងនេះហើយ ដែលខ្ញុំ និងសហការី បានយកជីវិតដូរយកសន្តិភាព បន្ទាប់ពីអ៊ុនតាក់ (UNTAC)  ដកចេញ ដោយបន្សល់ទុកឱ្យកម្ពុជា មួយ មានតំបន់ត្រួតត្រា២ និងបន្តសង្គ្រាមមិន ឈប់ឈរ។

សូមអរគុណបងប្អូនជនរួមជាតិ ដែលបាន គាំទ្រនយោបាយឈ្នះឈ្នះ និងបានរួមដំណើរ ជាមួយខ្ញុំ ក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍកន្លងមក”។

សូមបញ្ជាក់ថា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ សម្តេចតេជោ បានឆ្ពោះដំណើរចេញ ពីខេត្តបន្ទាយមានជ័យ ឆ្លងកាត់ទឹកដីខេត្តបាត់ បំណង ដើម្បីចូលទៅកាន់ខេត្តប៉ៃលិន បំពេញ បេសកកម្មចុះមូលដ្ឋានសួរសុខទុក្ខប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ព្រម ទាំងពិនិត្យមើលនូវរាល់សមិទ្ធផលនានាក្នុងខេត្ត ពិសេស ដើម្បីដោះស្រាយនូវទុក្ខលំបាក និង បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋផងដែរ៕

RELATED ARTICLES