Thursday, September 19, 2024
Homeព័ត៌មានអន្តរជាតិអ៊ុយក្រែននិងរុស្សុី ព្រមព្រៀង​ ដកទ័ព ពីតំបន់​ក្តៅ

អ៊ុយក្រែននិងរុស្សុី ព្រមព្រៀង​ ដកទ័ព ពីតំបន់​ក្តៅ

ព័ត៌មានទាន់ហេតុការណ៍បំផុត

អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយ ក្រែនលោក Petro Poroshenko បានថ្លែងបន្ទាប់ ពីកិច្ចពិភាក្សារយៈ ពេល៥ម៉ោងក្នុងចំណោម មេដឹកនាំប្រទេសចំនួន៤ថា អ៊ុយក្រែន អាល្លឺម៉ង់ បារាំងនិងរុស្ស៊ីបាន  ព្រមព្រៀងក្នុង គម្រោងឈានទៅរក ការប្រតិបត្តិនៃ កិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់ សម្រាប់ភាគខាងកើតអ៊ុយក្រែន ។

លោកបានលើកឡើង ក្រោយជំនួបលើក ដំបូងជាងមួយ ឆ្នាំមកនេះថានៅ ក្នុងផ្នែកនេះក៏មាន ការព្រមព្រៀងគ្នា ដកកងទ័ពអ៊ុយ ក្រែននិងក្រុមបំបែកខ្លួនដែលគាំទ្ររុស្ស៊ីចេញ ពីតំបន់ដែន ដីថ្មីចំនួន៤ កន្លែងនៅខ្សែបន្ទាត់ ជួរមុខក្នុង សមរភូមិតំបន់ Donbass ផងដែរ។

ជាងនេះទៅទៀតមេដឹកនាំទាំង ប៉ុន្មានប្រទេស ខាងលើនេះថែមទាំង បានព្រមព្រៀងគ្នាថាអ្នកត្រួតពិនិត្យមកពីអង្គការសន្តិសុខនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់អឺរ៉ុបគួរតែត្រូវ បានបំពាក់ដោយ អាវុធហើយបណ្តាសកម្មភាព ទាំងឡាយរបស់ពួកគេ ក្នុងត្រួតពិនិត្យដែលគេហៅថា នីតិវិធីស្វែងរកសន្តិភាពនោះនឹងមិនត្រូវបាន រារាំងឡើយ។

ការផ្ទុះអំពើហិង្សា របស់ក្រុមបំបែក ខ្លួនក្នុងតំបន់ភាគ ខាងកើតអ៊ុយក្រែន កាលពីឆ្នាំ២០១៤បាន បណ្តាលឲ្យមនុស្សស្លាប់ បាត់បង់ជីវិតចំនួន៩.៦០០នាក់រហូតមកដល់ពេលបច្ចុប្បន្ន។ វានៅតែបន្តកើត ឡើងដដែលថ្វីបើ មានបទឈប់ បាញ់មួយត្រូវ បានបង្កើតឡើង ក្នុងរដ្ឋធានី Belarussian (កិច្ចព្រមព្រៀង Minsk) កាលពីឆ្នាំទៅយ៉ាងណាក្តី។ ទាំងរុស្ស៊ីនិងអ៊ុយក្រែន បានចោទប្រកាន់ គ្នាទៅវិញទៅមក នៅក្នុងការប្រើអំពើហិង្សា ដែលកើតមានជានិច្ចជាកាលមកនេះ។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះបានធ្វើ ឡើងប្រឆាំងនិងស្ថាន ការណ៍នៃការកើន ឡើងនូវភាពតានតឹង រវាងរុស្ស៊ីនិងលោក ខាងលិចអំពីការគាំទ្រដោយយោធារបស់រដ្ឋាភិ បាលក្រុង មូស្គូចំពោះស៊ីរី ក៏ដូចជា ជុំវិញព័ត៌មាន លេចឭមកថានាវា ចម្បាំងរបស់ រុស្ស៊ីដែលនៅឆ្ងាយពីឆ្នេរ សមុទ្រន័រវែស បាននិងកំពុងត្រៀមខ្លួន ពង្រឹងកម្លាំងវាយ ប្រហារទាំង កម្រោលមកលើ ក្រុងអាលីប៉ូ របស់ស៊ីរីដែល មានការឡោមព័ទ្ធ។

RELATED ARTICLES