Thursday, September 19, 2024
Homeព័ត៌មានអន្តរជាតិទ័ព​តួកគី សម្លាប់​ពួក សកម្មប្រយុទ្ធ​ឃឺត ​២០០នាក់​នៅ​អាលីប៉ូ

ទ័ព​តួកគី សម្លាប់​ពួក សកម្មប្រយុទ្ធ​ឃឺត ​២០០នាក់​នៅ​អាលីប៉ូ

តួកគី៖ យោងតាម ទីភ្នាក់ងារព័ត៌មាន រដ្ឋយោធាតួកគី បានថ្លែងថាយន្តហោះ ចម្បាំងរបស់ ខ្លួនបានបើក ការវាយប្រហារលើ គោលដៅ របស់ពួកសកម្មប្រយុទ្ធឃឺត ស៊ីរីក្នុង តំបន់ភាគ ខាងជើង ប្រទេសស៊ីរីនិង បានសម្លាប់ យុទ្ធជនក្រុមនេះ ចំនួន២០០នាក់ ទៀតផង។

ទីភ្នាក់ងារព័ត៌មាន ផ្លូវការ Anadolu បានឲ្យដឹងថា យន្តហោះចម្បាំង ជាច្រើនគ្រឿង បានវាយប្រហារ លើគោលដៅចំនួន ១៨ក្នុងតំបន់ Maarrat Umm Hawsh ដែលស្ថិត នៅភាគខាងជើង ក្នុងអាលីប៉ូ។

តាមការស្រង់សម្តីពី កងទ័ពបានអះអាង ថាយុទ្ធជនចន្លោះ ពី១៦០ទៅ២០០នាក់ របស់ក្រុមកង កម្លាំងការពារ ប្រជាជន(YPG) ត្រូវបាន សម្លាប់ក្នុងការឆ្មក់វាយប្រហារកាល ពីរាត្រីថ្ងៃពុធ។

ទោះជាយ៉ាងណា មេដឹកនាំកង កម្លាំងឃឺតស៊ីរី បានថ្លែងថា ខណៈយន្តហោះ ចម្បាំងនិងកាំភ្លើង របស់តួកគី បាននិងកំពុង វាយប្រហារ គឺពុំមានយុទ្ធជនលើសពី១០នាក់ ឡើយ ដែលត្រូវបាន សម្លាប់រហូត មកដល់ពេលនេះ។

ចំណែកអង្គការឃ្លាំ មើលសិទ្ធិមនុស្ស ស៊ីរីបានថ្លែងថា យ៉ាងហោចណាស់ មានយុទ្ធជន YPG ៩នាក់ត្រូវបាន គេអះអាងថា បានស្លាប់បាត់ បង់ជីវិតនិង២៦នាក់ផ្សេង ទៀតរងរបួស ក្នុងការឆ្មក់វាយ លុកចូល២០លើក។

រីឯទីភ្នាក់ងារព័ត៌មាន Anadolu បានថ្លែងថា អគារចំនួន៩ ដែលត្រូវបាន ប្រើប្រាស់ជា ទីបញ្ជាការ កន្លែងប្រជុំ ទីជម្រកនិង កន្លែងទុកអាវុធ របស់ក្រុម YPG នេះត្រូវបាន កំទេចចោល ស្របជាមួយ និងរថយន្ត៤គ្រឿង។

 

RELATED ARTICLES