ភ្នំពេញ៖ នៅម៉ោងប្រមាណជា ៣និង២៥នាទី រសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ប្រជាពលរដ្ឋ ព្រះសង្ឃ ជាច្រើនពាន់អង្គ/នាក់ ត្រូវបានគេឃើញចូលរួមដង្ហែសពលោក កែម ឡី អ្នកវិភាគសង្គម ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ កាលពីព្រឹកមិញនេះ ។

គួរបញ្ជាក់ថា សពលោក កែម ឡី អ្នកស្រាវជ្រាវសង្គម ដែលត្រូវឃាតករបាញ់៣គ្រាប់ បណ្ដាលឲ្យដេកដួលស្លាប់ភ្លាមៗ ក្នុងថ្លុកឈាម កាលពីព្រឹកមិញនេះ ត្រូវក្រុមគ្រួសារសម្រេចយកទៅតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅវត្ដចាស់ ស្ថិតក្នុងទឹកដី ខណ្ឌជ្រោយចង្វា ៕
សុផាន់ណា
