ព័ត៌មានទាន់ហេតុការណ៍បំផុត
ហៃទី៖ បណ្តាញព័ត៌មាន ក្នុងស្រុកបានរាយការ ណ៍កាលពីថ្ងៃ អាទិត្យថាយ៉ាងហោច ណាស់មានអ្នក ទោសចំនួន១៧២បានហែកគុករត់នៅ តំបន់ភាគខាង លិចប្រទេសហៃទី ដែលបណ្តាល ឲ្យមនុស្ស២នាក់ ក្នុងចំណោមអ្នក បាញ់តបតគ្នា ដោយកាំភ្លើងបានស្លាប់បាត់បង់ជីវិត។
អ្នកទោសជាច្រើន នាក់ដែលស្ថិតនៅ ក្នុងមន្ទីរឃុំឃាំង មួយក្នុងក្រុង Arcahaie ភាគពាយព្យរដ្ឋធានី Port-au-Prince បាននាំគ្នាបះបោរហែកគុករត់កាលពី រសៀលថ្ងៃសៅរ៍។
ទីភ្នាក់ងារព័ត៌មាន ក្នុងស្រុកបានស្រង់ សម្តីប្រធានពន្ធនាគារ លោក Heurtelou Paul Colson ថាមានអ្នក ទោស១៧២ ក្នុងចំណោម២៦៦នាក់បាន រត់គេចខ្លួនបាត់ ខណៈអ្នក ជាប់ឃុំជា មួយគ្នានោះម្នាក់ បានស្លាប់បាត់ បង់ជីវិតខណៈ ពេលព្យាយាម ឡើងជញ្ជាំងហើយមន្ត្រីប៉ូលិសម្នាក់ក៏ត្រូវ បានបាញ់សម្លាប់ ក្នុងការបាញ់តដៃ នោះដើម្បីរំដោះខ្លួន។
លោកបានបន្តថា ចំណែក មន្ត្រីប៉ូលិសពីរនាក់និងអ្នក ទោសពីរនាក់ ទៀតបានរងរបួស ផងដែរក្នុងហេតុការណ៍នេះ។
រដ្ឋមន្ត្រីយុត្តិធម៌ហៃទី លោក Camille Edouard Jr. បានកំណត់អត្ត សញ្ញាណទណ្ឌិតម្នាក់ក្នុងចំណោម អ្នកជាប់ នៅមន្ទីរឃុំឃាំង នោះដែលត្រូវ បាន តុលាការផ្តន្ទា ទោសពី បទចាប់ជម្រិតឈ្មោះ Yvener Carelus គឺជាអ្នកនៅ ពីក្រោយខ្នងនៃ ការបះបោរហែកគុករត់នេះ។
ទណ្ឌិតឈ្មោះ Carelus ដែលត្រូវបាន ចាប់ខ្លួននោះ បានរៀបចំគម្រោង រត់គេចចេញពីក្នុង មន្ទីរឃុំឃាំងជាមួយ និងការចូល ដៃគ្នាជាមួយ ទណ្ឌិត ដទៃទៀត។
ទណ្ឌិត Caarelus នេះដែរ កាលពីដើមឡើយ ត្រូវបានឃុំឃាំង នៅពន្ធនាគារ ក្នុងតំបន់ Croix-des-Bouquets ដែលនៅទីនោះ មានអ្នកទោស២០០ នាក់បាន ហែក គុករត់ក្នុងការ បះបោរប្រើអំពើ ហិង្សាស្រដៀង គ្នានេះដែរកាល ពីឆ្នាំ២០១៤។
ទោះជាយ៉ាង ណាកង កម្លាំងពិសេស របស់ប៉ូលិសជាតិ ហៃទីបានចាប់ ផ្តើមប្រមាញ់ តាមចាប់អ្នក ដែលរត់គេចទាំង នោះដោយធ្វើការបិទផ្លូវ នៅជុំវិញ មន្ទីរឃុំឃាំង កើតហេតុ។ អ្វីដែលជា ការលំបាក សម្រាប់ការ ស្រាវជ្រារក ចាប់ទណ្ឌិត ទាំងនោះមកវិញ គឺពួកគេមិនបាន ស្លៀកសម្លៀក បំពាក់ឯក សណ្ឋានជា ទណ្ឌិតឡើយ។