Sunday, July 6, 2025
Homeព័ត៌មានជាតិយកគ្រឿងអលង្ការលក់ យកលុយចាយអស់ ប្រឌិតរឿងចោរប្លន់ ព្រោះខ្លាចប្តី...

យកគ្រឿងអលង្ការលក់ យកលុយចាយអស់ ប្រឌិតរឿងចោរប្លន់ ព្រោះខ្លាចប្តី…

ស្ត្រីម្នាក់បានយកគ្រឿងអលង្ការលក់យកលុយចាយអស់ ដោយខ្លាចប្តីដឹង ស្តីបន្ទោស ក៏បានប្រឌិតរឿងចោរប្លន់ ហើយបានរត់ទៅប្តឹងប៉ូលិស ធ្វើឲ្យប៉ូលិសចុះមកអន្តរាគមន៍ ធ្វើកំណត់ហេតុ ស្វែងរកមុខមុខសញ្ញាមកផ្តន្ទាទោសតាមច្បាប់។ ក្រោយសមត្ថកិច្ចស៊ើបអង្កេត ស្ត្រីរូបនេះក៏បានសារភាពថា គាត់ប្រឌិតរឿងនេះចោរប្លន់នេះឡើងតែប៉ុណ្ណោះ។

ហេតុការណ៍នេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី​៤​ ខែ​មីនា​ ឆ្នាំ​២០២១ នៅភូមិស្វាយស​ ឃុំតាប៉ុន​ ស្រុកសង្កែ​ ខេត្តបាត់ដំបង។

ស្ត្រីដែលយកគ្រឿងអលង្ការទៅលក់យកលុយចាយ ប្រឌិតរឿងចោរប្លន់នេះ មានឈ្មោះម៉ៅ ចំរើន អាយុ៣៦ឆ្នាំរស់នៅក្រុមទី០៣ភូមិស្វាយស​ ឃុំតាប៉ុន​ ស្រុកសង្កែ​ ខេត្តបាត់ដំបង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី​ ៤​ ខែ​ មីនា​ ឆ្នាំ​២០២១​ មានករណីឆោឡោមួយកើតឡើង ដោយសារស្រ្តីឈ្មោះ​ ម៉ៅ​ ចំរេីន​ អាយុ៣៦ឆ្នាំ រស់នៅក្រុមទី០៣ ភូមិស្វាយស​ ឃុំតាប៉ុន​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​ បាន​ប្រាប់ថា​ រូបគាត់ត្រូវបានជន​ល្មើស​ចំនួន០៣នាក់ ប្រដាប់​ដោ​យ​អាវុធខ្លីនិងកាំបិតភ្ជង់ប្លន់យក​ទ្រព្យសម្បត្តិ មានប្រាក់និងគ្រឿង​អលង្កការ ហើយគេចខ្លួនបាត់។

ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃ​ស្នង​ការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ បានដាក់បទបញ្ជាឱ្យលោកវរ​សេ​នីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នង​ការរងផែនការងារនគរ​បាល​ព្រហ្មទណ្ឌ​ និងលោកវរ សេនីយ៍ឯក​ ស៊ុន​ សុវណ្ណ​ អធិការនគរ​បាលស្រុកសង្កែ​ ធ្វើការស្រាវជ្រាវស៊ើបអង្កេតជាបន្ទាន់។

ឆ្លងតាមរយៈការស្រាបជ្រាវដោយយកចិត្តទុកដាក់នោះ​ ទីបំផុតស្រ្តីឈ្មោះ​ ម៉ៅ​ ចំរើន​ ដែលអះអាងថា គាត់ជាជនរងគ្រោះនោះបានសារភាពថា​ អ្វីដែលរូបបគាត់បានលើកឡើងថា​ មានក្រុមចោរប្រដាប់អាវុធចូលប្លន់ក្នុងលំនៅដ្ឋាននោះ​ គឺជារឿងដែលគាត់បានប្រឌិតឡើង​តែប៉ុណ្ណោះ​ ដែលការពិត គឺមិនមានទេ។

ស្ត្រីរូបនេះបានសារភាពនៅចំពើមុខសមត្ថកិច្ចថា​ មួយរយៈចុងក្រោយនេះ រូបគាត់យកប្រាក់និងគ្រឿងអលង្កការទៅលក់យកលុយ ចាយវាយអស់ហើយ ដោយសារខ្លាចប្តីដឹង ស្តីបន្ទោស គាត់ក៏បានប្រឌិតរឿងចោរប្លន់នេះឡើង។

ស្ត្រីរូបនេះ ក៏បានទទួលស្គាល់កំហុសដែលគាត់បានប្រឌិតឡើង​ បង្កឱ្យមានការភ្ញាក់ផ្អើល​និងចលា​ច​លក្នុងសង្គម​ ។ ហើយគាត់សន្យាថា នឹងមិនប្រព្រឹត្តសកម្មភាពបែប​នេះបន្តទៀតនោះទេ។

បច្ចុប្បន្ន ស្ត្រីរូបនេះ ត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ៕

RELATED ARTICLES