Sunday, July 6, 2025
Homeព័ត៌មានជាតិសំណាងហើយ មិនប៉ះពាល់អ្នកជិតខាង មិនគួរណាធ្វេសប្រហែសដល់ម្លុឹង

សំណាងហើយ មិនប៉ះពាល់អ្នកជិតខាង មិនគួរណាធ្វេសប្រហែសដល់ម្លុឹង

ភ្នំពេញ ៖ ក្មេងប្រុសម្នាក់បានដាំទឹកទុកចោល រួចក៏ដើរចេញបាត់ ដោយធ្វេសប្រហែសមិនបាននៅមើលភ្លើងទឹកនោះឡើយ ជាហេតុធ្វើឱ្យកើតជាអគ្គិភ័យឆាបឆេះផ្ទះអស់មួយខ្នង។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

លោកម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ប្រាប់ថា ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះ មានឈ្មោះសុខ ណារឿន ភេទស្រី អាយុ៦៣ឆ្នាំ មានលំនៅផ្ទះកើតហេតុខាងលើ។ ចំណែកផ្ទះដែលទទួលរងការឆាបឆេះ ជាប្រភេទផ្ទះឈើ ទំហំ៤ម៉ែត្រ គុណ៥ម៉ែត្រ។

តាមសម្តីប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុ គឺមានក្មេងប្រុសជាកូនម្ចាស់ផ្ទះអាយុ១០ឆ្នាំ បានយកអុសបង្កាត់ភ្លើងដើម្បីដាំទឹក រួចទុកចោល ដោយមិនបាននៅអង្គុយមើលភ្លើងនោះទេ ជាហេតុធ្វើឱ្យកម្ទេចភ្លើងបានខ្ទាតទៅលើខោអាវជជុះ ទើបបង្កើតជាអគ្គិភ័យឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅតែម្តង។ ភ្លាមៗនោះប្រជាពលរដ្ឋក៏បានទំនាក់ទំនងទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើងភ្លាមៗផងដែរ។

នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ សមត្ថកិច្ចជ្ចំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៧គ្រឿង ហើយភ្លើងបានរលត់នៅម៉ោង១០និង២០នាទីថ្ងៃដដែល។ ដោយឡែកទំហំនៃការខូចខាតនៅមិនទាន់អាចបូកសរុបបាននៅឡើយ៕

RELATED ARTICLES