Saturday, July 5, 2025
Homeព័ត៌មានជាតិប្រពន្ធដើរទៅដេកផ្ទះប្អូនបាត់ ប្តីចេញសកម្មភាពទាំងកណ្តាលយប់

ប្រពន្ធដើរទៅដេកផ្ទះប្អូនបាត់ ប្តីចេញសកម្មភាពទាំងកណ្តាលយប់

ខេត្តឧត្តរមានជ័យ ៖ ប្តីប្រពន្ធមួយគូ បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាបន្តិចបន្តួច ក៏តមមាត់តមកដាក់គ្នា រហូតដល់ភាគីស្ត្រីជាប្រពន្ធចេញពីផ្ទះ ទៅដេកនៅផ្ទះបងប្អូនបាត់ មិនដេកជាមួយ ស្រាប់តែបុរសជាប្តីដុតផ្ទះខ្លួនឯងចោល បណ្តាលឱ្យឆាបឆេះអស់ទាំងស្រុង។

ករណីនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិគោកស្ពាន ឃុំក្រសាំង ស្រុកចុងកាល់។

ផ្ទះដែលទទួលរងការឆាបឆេះខាងលើ មានទំហំ៤ម៉ែត្រគុណនឹង៦ម៉ែត្រ សង់ពីឈើប្រក់ស័ង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះង៉ិក វិចិត្រ ភេទប្រុស អាយុ៣១ឆ្នាំ មានប្រពន្ធឈ្មោះ គៀ អេន អាយុ២៨ឆ្នាំ និងមានលំនៅក្នុងភូមិគោកស្ពាន ឃុំក្រសាំង ស្រុកចុងកាល់។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ហេតុការណ៍អគ្គិភ័យខាងលើ កើតឡើងដោយសារបុរសជាជាម្ចាស់ផ្ទះ ជាអ្នកដុតផ្ទះខ្លួនឯងចោល ដោយសារខឹងប្រពន្ធចេញទៅដេកនៅផ្ទះបងប្អូន។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ប្តីប្រពន្ធខាងលើ បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាបន្តិចបន្តួច ស្រាប់តែយប់ឡើង ស្ត្រីជាប្រពន្ធ ក៏បាននាំកូន ២នាក់ ចេញទៅដេកនៅផ្ទះបងប្អូនរបស់ខ្លួន នៅក្នុងភូមិជាមួយគ្នាបាត់ទៅ ដោយទុកឱ្យបុរសជាប្តីដេកនៅផ្ទះតែម្នាក់ឯង។

ប្រភពខាងលើ បញ្ជាក់ថា រហូតមកដល់វេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ បុរសជាប្តីបានធ្វើសកម្មភាពដុតផ្ទះខ្លួនឯង បណ្តាលឱ្យឆាបឆេះអស់គ្មានសល់ និងធ្វើឱ្យរងការខូចខាតទ្រព្យសម្បត្តិ រួមមាន ផ្ទះ១ខ្នងទាំងស្រុង ខោអាវមួយចំនួន អង្ករ៥០គីឡូ ស្រូវ១ការុង ចិញ្ចៀន១វង់ ទម្ងន់៣ជី និងម៉ូតូ១គ្រឿង ម៉ាកស្ទេប ព្រមទាំងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត។

ករណីនេះ រថយន្តពន្លត់អគ្គិយភ័យ មិនបានចេញជួយអន្តរាគមន៍ទេ ដោយផ្តល់ព័ត៌មានយឺត និងផ្លូវចម្ងាយឆ្ងាយដល់ ៣៥គីឡូម៉ែត្រ៕

RELATED ARTICLES