Sunday, June 1, 2025
Homeព័ត៌មានជាតិកណ្តាលថ្ងៃត្រង់ចែស លោតឆត្រដល់សៀមរាប ជាប់អន្ទាក់សមត្ថកិច្ច

កណ្តាលថ្ងៃត្រង់ចែស លោតឆត្រដល់សៀមរាប ជាប់អន្ទាក់សមត្ថកិច្ច

ខេត្តសៀមរាប ៖ រថយន្តក្រុង ១គ្រឿង បានលួចលាក់បង្កប់ដឹកគ្រឿងសិប្បកម្មកែច្នៃ ពាក់កណ្តាលសម្រេច ជាច្រើនដុំដែលមិនមានច្បាប់ទម្លាប់ត្រឹមត្រូវ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសនៃខេត្តសៀមរាប សហការគ្នាជាមួយកម្លាំងនគរបាលស្រុកជីក្រែង ចុះបង្ក្រាប កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។

លោកវរសេនីយ៍ទោ ម៉េង សំណាង នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានខេត្តសៀមរាប បានឱ្យដឹងថា ដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរង ទទួលការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តសៀមរាប ព្រមទាំងលោកវរសេនីយ៍ឯក ជ្រិញ គឹមនី នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បានឱ្យលោកនិងក្រុមការងារ សហការជាមួយនគរបាលស្រុកជីក្រែង ធ្វើការឃាត់រថយន្តក្រុង ប្រភេទ ៤៥កៅអី យកមកធ្វើការត្រួតពិនិត្យ។

លោកបន្តថា រថយន្តដឹកឈើនោះ ជាប្រភេទរថយន្តក្រុង ពាក់ស្លាកលេខ ភ្នំពេញ 3C-6161 អ្នកបើកបរ ឈ្មោះយិន ស៊ីដែន រស់នៅស្រុកមុខកំពូល ខេត្តកណ្តាល ចំណែកឈើដែលរកឃើញនៅលើរថយន្ត ជាប្រភេទគ្រឿងសិប្បកម្មពាក់កណ្តាលសម្រេច (គ្មានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ)។

បន្ទាប់ពីត្រួតពិនិត្យរួច កម្លាំងនគរបាលជំនាញ បានប្រគល់ទាំងវត្ថុតាង និងអ្នកបើកបររថយន្តខាងលើ ឱ្យកម្លាំងរដ្ឋបាលព្រៃឈើ ស្រុកជីក្រែង ចាត់ការបន្តទៅតាមផ្លូវច្បាប់៕

RELATED ARTICLES