Tuesday, December 24, 2024
Homeព័ត៌មានជាតិស្រីស្អាតឆ្លងកូវីដ-១៩ នាំសង្សារ ទៅលេងស្រះចិញ្ចឹមត្រីនៅខេត្តកំពង់ឆ្នាំង

ស្រីស្អាតឆ្លងកូវីដ-១៩ នាំសង្សារ ទៅលេងស្រះចិញ្ចឹមត្រីនៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នារីរូបស្រស់ម្នាក់បាននាំសង្សាររបស់ខ្លួន ធ្វើដំណើរចេញពីរាជធានីភ្នំពេញ ទៅលេងស្រះចិញ្ចឹមត្រីរបស់បងខ្លួន នៅឯស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងត្រូវបានក្រុមគ្រូពេទ្យ រកឃើញថា នារីរូបនោះ មានវិជ្ជមានកូវីដ-១៩ ទើបស្នើសុំកិច្ចសហការពីកម្លាំងអាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះនាំខ្លួននារីខាងលើ ទៅសម្រាកព្យាបាលនៅសណ្ឋាគារ Great Duck ឯរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។

យោងតាមអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ស្ត្រីឈ្មោះហីន ចាន់សុធា អាយុ២៨ឆ្នាំ ដែលមានវិជ្ជមានជំងឺកូវីដ-១៩ រស់នៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បាននាំសង្សាររបស់ខ្លួន ជាអ្នកខេត្តកែប ទៅលេងស្រះចិញ្ចឹមត្រី របស់បងស្រីខ្លួន ស្ថិតនៅក្នុងភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច។

បន្ទាប់ពីទទួលបានព័ត៌មាន អាជ្ញាធរស្រុកកំពង់ត្រឡាច និងខេត្តកំពង់ឆ្នាំង សហការជាមួយក្រុមគ្រូពេទ្យ ចុះពីភ្នំពេញទៅ បាននាំស្ត្រីមានវិជ្ជមានកូវីដ-១៩ ខាងលើ មកព្យាបាលនៅភ្នំពេញ។ ដោយឡែកបុរសជាសង្សារ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅ កន្លែងចិញ្ចឹមត្រី ដោយមានការយាមកាមពីកម្លាំងសមត្ថកិច្ច។

បើតាមអាជ្ញាធរ បានឱ្យដឹងថា បុគ្គលទាំងពីរនាក់នេះ មិនបានទៅជាប់ពាក់ព័ន្ធជាមួយជនដទៃនោះទេ ដោយសារពួកគេបានជិះរថយន្តផ្ទាល់ខ្លួន ពីភ្នំពេញ ហើយឆ្ពោះទៅកាន់កន្លែងចិញ្ចឹមត្រីតែម្តង។ បើទោះបីយ៉ាងណា អាជ្ញាធរ ក៏បន្តស្រាវជ្រាវ ក្រែងមានអ្នកពាក់ព័ន្ធនឹង បុគ្គលទាំងពីររូបនេះ៕

RELATED ARTICLES