យោងតាមការប្រកាសផ្លូវការ របស់សមាគមបាល់ទាត់អេស្ប៉ាញចេញផ្សាយកាលពីថ្ងៃចន្ទទី ២៤ តុលា ២០១៦ បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Griezmann របស់ក្លឹប At Madrid បានឈ្នះពានកីឡាករល្អបំផុតប្រចាំឆ្នាំ ២០១៦ នៅក្នុងក្របខណ្ឌបាល់ទាត់អេស្ប៉ាញព្រីមេរ៉ាលីហ្គា ។
កីឡាករសញ្ជាតិបារាំងរូបនេះ ត្រូវបានប្រកាសឈ្មោះជាបេក្ខជនជាប់ជ័យលាភី ក្នុងទីក្រុង Valencia កាលពីថ្ងៃចន្ទ បើទោះជាសាមីខ្លួនមិនបានមកចូលរួមទទួលពានរង្វាន់ក៏ដោយ។
ក្រៅពីកីឡាករ Griezmann ក្លឹប At Madrid ក៏មានបេក្ខជនជាច្រើនរូបទៀតដែលទទួលបានពានរង្វាន់ឆ្នើមប្រចាំឆ្នាំ ដូចជា ៖ លោក Diego Simeone បានឈ្នះពានអ្នកចាត់ការទូទៅល្អបំផុត (Best coach) កីឡាករ Diego Godin ឈ្នះពានខ្សែការពារល្អបំផុតនិង Jan Oblak ឈ្នះជាអ្នកចាំទីល្អបំផុតផងដែរ។
ក្រៅពីក្លឹប At Madrid កីឡាករ Messi ជាប់ពានរង្វាន់ខ្សែប្រយុទ្ធឆ្នើមប្រចាំឆ្នាំនិងកីឡាករ Luka Modrick ជាប់ពានរង្វាន់កីឡាករខ្សែបម្រើឆ្នើមបំផុតប្រចាំឆ្នាំ។
ដោយ៖ ហេង ដេត