Monday, December 23, 2024
Homeព័ត៌មានជាតិឯកឧត្តមអ៊ុក រ៉ាប៊ុន បរិច្ចាគ១ម៉ឺនដុល្លារ ជូនសម្តេច ហ៊ុន សែន ទិញមន្ទីរពេទ្យ នគរទេព

ឯកឧត្តមអ៊ុក រ៉ាប៊ុន បរិច្ចាគ១ម៉ឺនដុល្លារ ជូនសម្តេច ហ៊ុន សែន ទិញមន្ទីរពេទ្យ នគរទេព

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ បានសម្រេចចូលរួមចំណែក បរិច្ចាគថវិកាផ្ទាល់ខ្លួន ចំនួន ១ម៉ឺនដុល្លារអាមេរិក ជូនដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញមន្ទីរពេទ្យ នគរទេព។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ

ការបរិច្ចាគខាងលើនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសទិញមន្ទីរ នគរទេព មកធ្វើជាសម្បត្តិរដ្ឋ និងដើម្បីបម្រើប្រយោជន៍ ទៅលើការព្យាបាលអ្នកជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទិញយកមន្ទីរពទ្យ ឈ្មោះ “នគរទេព” ដែលមានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយប្តូរឈ្មោះថាជាមន្ទីរពេទ្យ “ហ្លួងម៉ែ” វិញ ព្រមទាំងរៀបចំទីតាំងមន្ទីរពេទ្យ មួយនេះសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩។ បន្ទាប់ពីការទិញលក់រួចរាល់ ម្ចាស់មន្ទីរពេទ្យ “នគរទេព” នឹងយកថវិកាពីការលក់នេះ ទៅសាងសង់មន្ទីរពេទ្យ “នគរទេព” ថ្មីមួយទៀត៕

RELATED ARTICLES