Monday, December 23, 2024
Homeព័ត៌មានជាតិលោកគួច ខេវិន ថា ”បើអ្នកប្រព្រឹត្តខុស សុំទោសរួចខ្លួន ស្មើនឹងដុតស្ថាប័នច្បាប់ចោល

លោកគួច ខេវិន ថា ”បើអ្នកប្រព្រឹត្តខុស សុំទោសរួចខ្លួន ស្មើនឹងដុតស្ថាប័នច្បាប់ចោល

ភ្នំពេញ ៖ អ្នកផលិតកម្មវិធីទូរទស្សន៏ជាន់ខ្ពស់ល្បីឈ្មោះ លោកគួច ខេវិន បានចេញសារប្រតិកម្មចំពោះលោកឃឿន សុឡា ហៅ Ko1 ដែលបាននិយាយហាក់ឌឺដងឲ្យស្ថាប័នក្រសួងព័ត៌មាន ដែលបានចេញលិខិតលេខ ១៩៩ ព.ម ប្រក ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ សម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រឈ្មោះ “Ko1 ធីវីអនឡាញ” ហើយលោកសុឡា Live ជាវីដេអូថា អាជ្ញាប័ណ្ឌ១សន្លឹកនោះ គួរតែលុបចោលយូរហើយ មិនគួរទុកមកដល់ពេលនេះទេ នាំតែចង្អៀតក្រសួង។

លោកសុឡា ហៅ Ko1 ថែមទាំងថា លោកមិនមែនរស់ដោយសារតែអាជ្ញាប័ណ្ណ១សន្លឹកនោះឡើយ…។

ក្រោយមានការឆ្លើយតបយ៉ាងនេះពីលោកសុឡា ទើបធ្វើឲ្យមហាជនមួយចំនួនបាននិយាយថា លោកសុឡា ជាមនុស្សភ្លេចកំណើត ភ្លេចកាលនៅក្រីក្រ ដែលមានគេស្គាល់ព្រោះតែចេញប្រភពពីអាជ្ញាប័ណ្ណ១សន្លឹកនេះ។

ភ្លាមៗក្រោយមានការរិះគន់ច្រើន ទើបលោកសុឡា ហៅ Ko1 ហាក់ដឹងកំហុស និងបានក្រោកពីព្រឹកព្រលឹមទៅក្រសួងព័ត៌មាន ក្នុងគោលបំណងដើម្បីសុំទោសដោយផ្ទាល់ឯកឧត្តមខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចំពោះពាក្យពេជន៏ដែលលោកបាននិយាយនាំឲ្យប៉ះពាល់ដល់ស្ថាប័ននេះ។

ប៉ុន្ដែតាមព័ត៌មានថា ឯកឧត្តម្ភខៀវ កាញ៉ារីទ្ធ មិនទទួលការជួបជាមួយលោក ko1 ឡើយ ដោយលោកតបសារទៅលោកសុឡា ថា លោករវល់មិនអាចជួបបាន។

ចំពោះរឿងលោកឃឿន សុឡា ហៅ ko1 ចង់សុំទោសឯកឧត្តមខៀវ កាញ៉ារីទ្ធ នេះ ត្រូវបានលោកគួច ខេវិន យល់ថា ”បើអ្នកប្រព្រឹត្តខុស សុំទោសរួចខ្លួន ស្មើនិងដុតស្ថាប័នចោល”ឮ

លោកគួច ខេវិន ថែមទាំងវបញ្ចេញសារថា លោក ក៏ដូចជាមហាជនជាច្រើនមានចម្ងល់ទៅលើការផ្ដល់អាជ្ញាប័ណ្ណ ទៅឲ្យអ្នកសារព័ត៌មាន ពីសំណាក់ក្រសួងសាម៉ីឈរលើគោលការណ៏អ្វីខ្លះ? ឬមួយចាំដល់ឲ្យខុសរួចសុំទោស?

លោកគួច ខេវិន បញ្ចេញសារបង្កប់ទៅដោយអត្ថន័យយ៉ាងស៊ីជម្រៅថា ” ទើសពេក!!! ដំបូងខ្ញុំគិតថា មិនគួរគប្បីនឹងស្រដីចូលទៅក្នុងរឿងរបស់ k01 ហ្នឹងទេ! តែវាទើសពេក!!! ទើសទៅនឹងការសុំទោស ដោយគ្មានចេតនាសុំទោស ដោយមិនស្គាល់ពីទោសកំហុសរបស់ខ្លួន! ទើសនឹងពាក្យឌឺដង ឡកឡាយ ប្រមាថមាក់ងាយទៅលើស្ថាប័នរដ្ឋ! ទើសនឹងការងាកមកសុំទោសដដែលៗជាគំរូអាក្រក់ បំផុតសម្រាប់អ្នកប្រព្រឹត្តិកំហុសដទៃទៀត ។

“ប្រទេសមានច្បាប់ គ្រួសារមានវិន័យ” ដូច្នេះបើអ្នកប្រព្រឹត្តិខុស សុំទោសរួចខ្លួន គឺស្មើនឹងដុតស្ថាប័នច្បាប់ចោល ? ហើយក៏ស្មើល្មមនឹងពាក្យប្រមាថ របស់k01ដែលថា” អាជ្ញាប័ណ្ណ មួយសន្លឹកហ្នឹងគួរតែដកចោលយូរហើយ ទុក នាំចង្អៀតក្រសួង ហើយមិនគួរបណ្តែត បណ្តោយរហូតមកដល់ពេលនេះទេ? “ ក្រៅពីរូបខ្ញុំនឹងបណ្តាមិត្តជាច្រើនផ្សេងទៀតដែលជិនឆ្អន់នឹង k01 ពួកយើងក៏នៅមានចម្ងល់ទៅ លើការផ្តល់អាជ្ញាប័ណ្ណទៅឲ្យអ្នកសារព័ត៌មាន ពីសំណាក់ក្រសួងសាម៉ី ?

តើការផ្តល់អាជ្ញាប័ណ្ណត្រូវ គោរពទៅលើគោលការណ៍អ្វីខ្លះ? ឬក៏អ្នកមិនស្គាល់តម្លៃ អ្នកមិនត្រូវការ អ្នកគ្មានជំនាញសារគមនាគមន៍ អ្នកគ្មានវិជ្ជាជីវៈសារព័ត៏មាន គ្មានបទពិសោធន៍ អ្នកមិនឲ្យតម្លៃ អ្នក មិនគោរពច្បាប់ហើយហ៊ានបំពាន ចង់សុំគឺសុំបានតើមែនទេ?

សួរថាk01 បានសិក្សារៀនសូត្រនៅសាលាសារគមនាគមន៍មួយណា? មានវិជ្ជាជីវៈសារព័ត៌មានឬទេ? គោរពក្រមសីលធ៌មវិជ្ជាជីវៈឬទេ? មានបទពិសោធន៍ មានស្នាដៃសរសេរ និពន្ធ ផ្តល់ ឬឆ្លើយឆ្លងព័ត៏មានប៉ុន្មានឆ្នាំហើយ? ពួកយើងគិតថាគ្មាន!!! ព្រោះ k01 មិនទាំងស្គាល់តម្លៃអាជ្ញាប័ណ្ណសារព័ត៏មានរបស់ក្រសួងព័ត៌មានផង តើគេអាចជាអ្នកសារព័ត៏មានម៉េចនឹងកើត ? ស័ក្តិសមនឹងទទួលអាជ្ញាប័ណ្ណម៉េចនឹងបាន? ឬមួយចាំឲ្យវាខុស រួចសុំទោស គឺសមល្មមថាវាមានវិជ្ជាជីវៈ នឹងយល់ច្បាប់ ?

ឆ្លៀតនាឱកាសនេះ ពួកយើង ក៏សូមសម្តែងការសោកស្តាយជាមួយបងប្អូន អ្នកសារព័ត៌មានប្រកបដោយក្រមសិលធម៌ ជំនាញវិជ្ជាជីវៈជាច្រើនដែលប៉ះពាល់កេរ្តិ៍ឈ្មោះ កិត្តិយសដោយសារអ្នកមិនដឹងខ្យល់សោះម្នាក់នេះ ជ្រកក្រោមស្លាកអ្នកសារព័ត៏មានត្រឹមត្រូវ នឹងសូមលើកទឹកចិត្តដល់បងប្អូន បន្តកិច្ចការងារមានអត្ថប្រយោជន៍សម្រាប់ជាតិ មាតុភូមិនិងប្រជាជនយើង “។

គួរបញ្ជាក់ថា ក្រៅពីចង់ទៅសុំទោសឯកឧត្តមខៀវ កញ្ញារិទ្ធ ដោយផ្ទាល់ តែលោករដ្ឋមន្រ្ដីមិនមានពេលជួបនោះ ថ្មីៗនេះ លោកឃឿន សុឡា ក៏បានចេញវីដេអូលើកម្រាមដៃ១០សុំទោសសាសាធារណៈចំពោះសម្ដេចនាយករដ្ឋមន្រ្ដីហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផងដែរ ចំពោះកំហុសឆ្គងដែលលោកបាននាំប្រពន្ធ Live វីដេអូនិយាយពីស្ថានភាពកូវីដ-១៩ ដែលកំពុងផ្ទុះនាពេលបច្ចុប្បន្ន រហូតលោកមានការស្នើរសុំឲ្យសា្ថប័នពាក់ព័ន្ធ ឲ្យមានការយោគយល់លើការបង់ប្រាក់កម្ចីរបស់ពលរដ្ឋរយៈពេលខ្លី ខណៈដែលកិច្ចការទាំងនោះរដ្ឋាភិបាលកំពុងដោះស្រាយមុនលោក k01ចេញមុខទៅទៀត

លោក k01 ក៏បានអះអាងថា លោកបានលុបវីដេអូ Live ទាំងនោះ នៅលើបណ្ដាញសង្គម និងយូធូប អស់ហើយ៕

RELATED ARTICLES