Friday, January 24, 2025
Homeកីឡាអន្ដរជាតិតើ​កីឡា​ករ​រូប​ណា​ជា​ម្ចាស់​ពាន​រង្វាន់​បាល់​មាស​ Ballon d’Or ២០១៦?

តើ​កីឡា​ករ​រូប​ណា​ជា​ម្ចាស់​ពាន​រង្វាន់​បាល់​មាស​ Ballon d’Or ២០១៦?

បើទោះជារហូតមកដល់ពេលនេះមានកីឡាករ៣០ រូបស្ថិតក្នុងបញ្ជីសម្រាំងដើម្បីប្រជែងគ្នាយកពានរង្វាន់បាល់មាស Ballon d’OR ២០១៦ ក៏ដោយ ទីបំផុតមានតែកីឡាករពីររូបប៉ុណ្ណោះដែលមានសក្តានុពលក្នុងការដណ្តើមយកជ័យលាភីនេះគឺកីឡាករខ្សែប្រយុទ្ធ Messi មកពីក្លឹបអ្នកមានបុណ្យ Barcelona និងកីឡាករ Ronaldo របស់ក្លឹប Real Madrid ។

3

2

យោងតាមការបោះឆ្នោតស្ទង់មតិមនុស្ស១០ម៉ឺននាក់ របស់សារព័ត៌មានអេស្ប៉ាញ Marca ចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថាខ្សែប្រយុទ្ធអាហ្សង់ទីន Messi ទទួលបានសំឡេងគាំទ្រ ៥៨ភាគរយនាំមុខ Ronaldo ដែលទទួលបានសំឡេងឆ្នោតគាំទ្រត្រឹមតែ ២៦,៦ ភាគរយប៉ុណ្ណោះ។ ជាមួយគា្ននេះកីឡាករសញ្ជាតិបារាំង Griezmann ឈរលំដាប់លេខបីទទួលបានការគាំទ្រ ៣,២៤ ភាគរយ។

ចំណែកឯមតិមួយចំនួនបានលើកឡើងថា កីឡាករ Ronaldo ស័ក្តិសមនឹងទទួលបានពានរង្វាន់នេះ ដោយផ្អែកទៅលើហេតុផលចម្បង២យ៉ាងគឺ៖ទីមួយ កីឡាករូបនេះជួយឲ្យក្លឹប Real Madrid ឈ្នះ ពានរង្វាន់ឆេមពានលីក និង ទី២ គេបានជួយក្រុមជម្រើសជាតិរបស់គេឈ្នះ ពានរង្វាន់បាល់ទាត់អឺរុបកាលពីខែកក្កដា ២០១៦ កន្លងទៅនេះ។

គួររំឮកថាពានរង្វាន់នេះកន្លងមក ធ្លាប់ទទួលបានតែកីឡាករពីររូបគឺ Messi និង Ronaldo ។ កីឡាករ Messiធ្លាប់ទទួលបានចំនួន ៤លើកឆ្នាំ ២០១០ -២០១១-២០១២និង ២០១៥ និងចំណាត់ថ្នាក់លេខ២ចំនួន២ដង គឺឆ្នាំ ២០១៣ និង ២០១៤ ខណៈកីឡាករ Ronaldo ធ្លាប់ទទួលបានចំនួន២ដងគឺឆ្នាំ ២០១៣ និង ២០១៤ និងចំណាត់ថ្នាក់លេខ២ ចំនួន៣ដងគឺឆ្នាំ ២០១១-២០១២ និង ២០១៥ ។

ការប្រកាសលទ្ធផលជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី ៩ មករា ២០១៧ នៅទីក្រុងស៊ូរិច ប្រទេសស្វីុស។

ដោយ៖ ហេង ដេត

RELATED ARTICLES