Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិបក្សប្រឆាំង វេណេស៊ុយ អេឡាយល់ ព្រមចូលតុចរចា

បក្សប្រឆាំង វេណេស៊ុយ អេឡាយល់ ព្រមចូលតុចរចា

វេណេស៊ុយអេឡា៖ គណបក្សប្រឆាំង និងរដ្ឋាភិបាល របស់វេណេស៊ុយ អេឡាបានព្រម ព្រៀងគ្នាចូល តុចរចាដើម្បី ស្វែងរកដំណោះ ស្រាយមួយក្នុង វិបត្តិនយោបាយ ដែលរុកគួន ដល់ប្រទេសជាតិ។

បេសកជន របស់រដ្ឋ Vatican ប្រចាំក្រុង ការ៉ាកាស លោក Monsignor Emil Paul Tscherrig បានថ្លែងនៅ ក្នុងសន្និសិទ សារព័ត៌មានមួយកាលពី ថ្ងៃច័ន្ទថា ភាគីទាំងពី (បក្សប្រឆាំងនិង បក្សកាន់អំណាច) នឹងចូល តុចរចានៅ ថ្ងៃអាទិត្យជា មួយនិងការដាក់ ទិសដៅផ្លាស់ប្តូរសេដ្ឋកិច្ច នយោបាយ និងសង្គមកាល ពីអតីតកាលដែល វេណេស៊ុយអេឡា ជាអ្នកស្វែងរក ដោយខ្លួនឯង។

លោក Tscherrig ថ្លែងថាថ្ងៃនេះការ សន្ទនាថ្នាក់ជាតិ បានចាប់ផ្តើម នូវកិច្ចប្រជុំ មួយរវាងអ្នក តំណាងរបស់ រដ្ឋាភិបាល និងអ្នកតំណាងមកពីបក្សប្រឆាំង ដែលមានទិសដៅ បង្កើតនូវលក្ខខណ្ឌ នានាដើម្បី អំពាវនាវឲ្យមាន ការប្រជុំពេញ អង្គមួយនៅថ្ងៃ ៣០តុលាលើកោះ Margarita ។

សេចក្តីប្រកាសនេះ បានកើតឡើងបន្ទាប់ ពីប្រធានាធិបតី វេណេស៊ុយអេឡាលោក Nicolas Maduro បានធ្វើ ទស្សនកិច្ចនៅបណ្តាប្រទេសផលិត ប្រេងក្នុងតំបន់ មជ្ឈិមបូព៌ា ដោយបានជួប ជាមួយនិង សម្តេចសង្ឃ Pope Francis ប៉ុន្មាន ថ្ងៃមុននេះ មុននឹងការវិលត្រឡប់មកក្រុងការ៉ាកាសវិញ។

លោក Maduro បានស្វាគមន៍ នូវសេចក្តីប្រកាស ដែលចេញផ្សាយ ពីទីក្រុងរ៉ូមតាម រយៈបណ្តាញទូរទស្សន៍រដ្ឋ VTV និងបានជំរុញឲ្យប្រជាជនវេណេស៊ុយអេឡាគាំទ្រចំពោះការចរចានេះទៀតផង។

លោកថែមទាំង បានលើកឡើងថា ខ្ញុំបាននិយាយទៅកាន់ សម្តេចសង្ឃក្នុងជំនួប ឯកជនមួយថា ការចូលតុចរចា ត្រូវបានរៀបចំឡើងក្នុងប្រទេសវេណេ ស៊ុយអេឡា ខ្ញុំបានអំពាវនាវឲ្យ ប្រជាជនទាំងអស់ គាំទ្រដល់ការចរចា សម្រាប់សន្តិភាពនេះ។

RELATED ARTICLES