យោងតាមប្រភពព័ត៌មានប៊ី-ប៊ី-ស៊ី ចេញផ្សាយ កាលពីថ្ងៃពុធទី ២៦ តុលា ២០១៦ បានឲ្យដឹងថា អតីតវីរបុរសបាល់ទាត់ ប្រេស៊ីលលោក RLOS ALBERTO បានទទួលមរណភាពហើយក្នុងជន្មាយុ ៧២ឆ្នាំ ដោយជំងឺគាំងបេះដូងនៅក្នុងទីក្រុងរីយោឌឺសាន់នេរ៉ូ ប្រទេសប្រេស៊ីល។
លោក Carlos Alberto គឺជាប្រធានក្រុមជម្រើសជាតិប្រេស៊ីលដែលស៊ុតបញ្ចូលទីបាន១គ្រាប់ជួយឲ្យក្រុមប្រេស៊ីលឈ្នះក្រុមជម្រើសជាតិអ៊ីតាលី៤ទល់នឹង ១ លើកពានរង្វាន់បាល់ទាត់ពិភពលោកក្នុងឆ្នាំ ១៩៧០ ។ កីឡាករខ្សែការពារស្លាបស្តាំរូបនេះធ្លាប់បង្ហាញវត្តមានឲ្យក្រុមជម្រើសជាតិបានចំនួន៥៣លើក និងស៊ុតបាល់បញ្ចូលទីបាន៨គ្រាប់។ នៅក្នុងទសវត្សទី៧០ លោកគឺជាកីឡាករឆ្នើមមួយរូបក្នុងចំណោមមិត្តរួមជាតិរបស់លោកដូចជា លោក Pele, Jaizinho Tostao និង Rivelino ។
ប្រធានបាលទាត់ប្រេស៊ីលោក Michel Temerបានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់លោក Carlos Alberto ដែលបានធ្វើឲ្យវិស័យបាល់ទាត់ប្រេស៊ីលល្បីល្បាញក្នុងប្រវត្តិសាស្ត្រ។
ដោយ៖ ហេង ដេត