ប្រទេសកូរ៉េខាងត្បូង ឥឡូវនេះ អាច អភិវឌ្ឍន៍មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ បន្ទាប់ ពីសហរដ្ឋអាមេរិក ដកការរឹតដ្បិតកម្មវិធីអភិ៎-វឌ្ឍន៍មីស៊ីលរបស់សម្ព័ន្ធមិត្តខ្លួន ដែលមាន រយៈពេល៤២ឆ្នាំ។

មេដឹកនាំកូរ៉េខាងត្បូង និងអាមេរិក បាន លុបចោលគោលការណ៍ផលិតមីស៊ីល ដែលបាន ដាក់ទៅលើទីក្រុងសេអ៊ូល តាំងពីឆ្នាំ១៩៧៩។ នៅពេលនោះ កូរ៉េខាងត្បូង ចង់ទទួលយក បច្ចេកវិទ្យាអាមេរិក ដើម្បីអភិវឌ្ឍន៍មីស៊ីល ផ្ទាល់ខ្លួន ហើយជាថ្នូរទៅវិញ ប្រទេសក្នុងទ្វីប អាស៊ីមួយនេះ បានយល់ព្រមកំណត់ចម្ងាយ មីស៊ីលរបស់ខ្លួនឱ្យបាញ់បានត្រឹមតែ១៨០គីឡូម៉ែត្រ និងអាចផ្ទុកក្បាលគ្រាប់អតិបរមាបាន ៥០០គីឡូក្រាម។

ដោយសារតែប្រឈមមុខទៅនឹងការ គម្រាមកំហែងពីកូរ៉េខាងជើង គោលការណ៍ ណែនាំស្តីពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ត្រូវ បានលើកយមកពិនិត្យមើល៤ដងរួចមកហើយ។ កាលពីឆ្នាំ១៩៩៧ ទីក្រុងសេអ៊ូល មានសិទ្ធិ អភិវឌ្ឍន៍មីស៊ីលបាឡេស្ទិក បាញ់បានចម្ងាយ ៣០០គីឡូម៉ែត្រ នឹងអាចផ្ទុកក្បាលគ្រាប់បាន ៥០០គីឡូក្រាម។

នៅក្នុងឆ្នាំ២០១២ កូរ៉េខាងត្បូង មាន សិទ្ធិផលិតមីស៊ីលបាញ់បានចម្ងាយ៨០០គូឡូ- ម៉ែត្រ និងផ្ទុកក្បាលបានទម្ងន់៥០០គីឡូក្រាម។ នៅឆ្នាំ២០១៧ នៅពេលទីក្រុងព្យុងយ៉ាង ធ្វើ តេស្តអាវុធនុយក្លេអ៊ែរលើកទី៦ ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បានលុបចោលការកំណត់ទម្ងន់ ក្បាលគ្រាប់នុយក្លេអ៊ែរ ហើយនៅឆ្នាំ២០២០ សហរដ្ឋអាមេរិក បានអនុញ្ញាតឱ្យកូរ៉េខាងត្បូង មានសិទ្ធិផលិតមីស៊ីលរយៈចម្ងាយឆ្លាយ។

នៅក្នុងជំនួបជាមួយប្រធានាធិបតី ចូ បៃឌិន កាលពីថ្ងៃទី២១ ខែឧសភា ប្រធានាធិបតី កូរ៉េខាងត្បូង លោកមូន ជេអ៊ីន បាននិយាយ នៅក្នុងសននិសីទរួមគ្នាមួយថា ខ្ញុំសប្បាយចិត្ត ចំពោះការប្រកាសបញ្ចប់ការណែនាំរឹតដ្បិតការ ផលិតមីស៊ីល។ ក្រោយបញ្ចប់ការរឹតដ្បិតនេះ អ្នកសង្កេតការណ៍ជឿជាក់ថា កូរ៉េខាងត្បូង ទំនងជាផ្តល់អាទិភាពចំពោះការអភិវឌ្ឍមីស៊ីល បាឡេស្ទិក បាញ់ឆ្លងទ្វីបក្នុងរយ៣ចម្ងាយចាប់ ពី១០០០-៥០០០គីឡូម៉ែត្រ ដែលមានសមត្ថ- ភាពការពារខ្លួនជាមួយកូរ៉េខាងជើង។ ជាមួយ គ្នានេះដែរ អ្នកសង្កេតការណ៍បានឱ្យដឹងទៀត ថា កូរ៉េខាងត្បូង អាចនឹងព្យាយាមផលិតមីស៊ីល បាឡេស្ទិក បាញ់ចេញពីនាវាមុជទឹករយៈចម្ងាយ ឆ្ងាយ ឬចាប់ផ្តើមស្រាវជ្រាវទៅលើអាវុធលឿន ជាងសំឡេង។

ទាក់ទងទៅនឹងការដកការរឹតដ្បិតអភិ- វឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់អាមេរិក មកលើ ទីក្រុងសេអ៊ូល ធ្វើឱ្យអ្នកវិភាគមួយចំនួនយល់ ឃើញថាជាយុទ្ធសាស្ត្ររបស់អាមេរិកផ្តល់ឱកាស ឱ្យកូរ៉េខាងត្បូង រួមដៃគ្នាប្រយុទ្ធជាមួយចិន។