កាលពីថ្ងៃពុធទី ២៦ ធ្នូ ២០២១ ប្រធានាធិបតីចូ បៃឌិន បានបញ្ជាឱ្យភ្នាក់ងារស៊ើបការណ៍អាមេរិករាយការណ៍ទៅលោកក្នុងរយៈពេល ៣ ខែ(៩០ថ្ងៃ) ទៀតថាតើមេរោគកូវីដ- ១៩ ដែលលេចចេញរូបរាងដំបូងនៅក្នុងប្រទេសចិនមានពីប្រភពមកពីសត្វឬពីការបែកធ្លាយចេញពីមន្ទីរពិសោធន៍ទីក្រុងវូហាន។
នៅក្នុងសេចក្តីថ្លែងការណ៍ លោកបៃឌិនបានស្នើឱ្យក្រុមស៊ើបការណ៍សម្ងាត់របស់លោកធ្វើឱ្យប្រសើរឡើងវិញនូវការខិតខំប្រឹងប្រែងទ្វេដងរបស់ពួកគេនិងរាយការណ៍ជូនលោកក្នុងរយៈពេល ៩០ ថ្ងៃ។កូវីដ-១៩ ត្រូវបានរកឃើញដំបូងគេនៅទីក្រុង វូហានប្រទេសចិននៅចុងឆ្នាំ២០១៩ ហើយរហូតមកដល់ពេលនេះវាបានចម្លងមនុស្សជាង១៦៩លាននិងស្លាប់ចំនួន៣,៥ លាននាក់ខណៈជាសះស្បើយជាង១៥០លាននាក់។
អាជ្ញាធរបានភ្ជាប់ករណីកូវីដ-១៩ ដំបូងទៅនឹងទីផ្សារអាហារសមុទ្រមួយនៅទីក្រុង Wuhan ហើយអ្នកវិទ្យាសាស្ត្រជឿជាក់ថាវីរុសនេះបានឆ្លងពីសត្វមកមនុស្ស។ប៉ុន្តែរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអាមេរិកនាពេលថ្មីៗនេះបានបង្ហាញថាភស្តុតាងកាន់តែច្រើនឡើងដែលថាវីរុសអាចកើតចេញពីមន្ទីរពិសោធន៍នៅប្រទេសចិន។ទីក្រុងប៉េកាំងបានថ្កោលទោសចំពោះរបាយការណ៍នេះហើយបានលើកឡើងថាមេរោគនេះអាចមកពីមន្ទីរពិសោធន៍អាមេរិកវិញ។
សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីបានកើតឡើងមួយថ្ងៃបន្ទាប់ពីលោក Xavier Becerra រដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងសេវាកម្មមនុស្ស បានជំរុញឱ្យអង្គការសុខភាពពិភពលោកធានាឱ្យមានការស៊ើបអង្កេតប្រកបដោយតម្លាភាពទៅលើប្រភពដើមរបស់វីរុស។
សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីបានកើតឡើងមួយថ្ងៃបន្ទាប់ពីលោក Xavier Becerra រដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងសេវាកម្មមនុស្ស បានជំរុញឱ្យអង្គការសុខភាពពិភពលោកធានាឱ្យមានការស៊ើបអង្កេតប្រកបដោយតម្លាភាពទៅលើប្រភពដើមរបស់វីរុស។
សេចក្តីថ្លែងការណ៍ជាសាធារណៈគួរឱ្យកត់សម្គាល់របស់បៃឌិនមួយទៀត បានកើតឡើងបន្ទាប់ពីកាសែត Wall Street Journal បានបង្ហាញថាអ្នកឯកទេសខាងរោគសាស្ត្រចិនជាច្រើននៅមន្ទីរពិសោធន៍ បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យកាលពីចុងឆ្នាំមុនចំពោះជំងឺដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណ។
សុន្ទរកថារបស់លោក Becerra ថ្លែងទៅកាន់មហាសន្និបាតសុខភាពពិភពលោកដែលជាសន្និសីទមួយរៀបចំឡើងដោយអង្គការសុខភាពពិភពលោកបាននិយាយថាជំងឺរាតត្បាតកូវីដ-១៩ មិនត្រឹមតែលួចអាយុយើងមួយឆ្នាំរបស់យើងប៉ុណ្ណោះទេវាបានលួចជីវិតមនុស្សរាប់លាននាក់ ។
លោកបានបញ្ជាក់ថាការសិក្សាដំណាក់កាលទី ២ ពីប្រភពដើមកំណើតកូវីដ-១៩ ត្រូវតែដាក់ចេញដោយមានឯកសារយោង តម្លាភាពផ្អែកលើវិទ្យាសាស្ត្រនិងផ្តល់ឯករាជ្យភាពឱ្យអ្នកជំនាញអន្តរជាតិ ដើម្បីវាយតម្លៃពីប្រភពនៃវីរុសនិងថ្ងៃដំបូងនៃការផ្ទុះឡើង។
កាលពីខែមីនាឆ្នាំនេះអង្គការសុខភាពពិភពលោកបានចេញរបាយការណ៍មួយដែលសរសេររួមគ្នាជាមួយអ្នកវិទ្យាសាស្ត្រចិនអំពីដើមកំណើតនៃកូវីដ-១៩ ដោយនិយាយថាឱកាសនៃការចាប់ផ្តើមរាលដាលវីរុសចេញពីមន្ទីរពិសោធន៍គឺមិនទំនងទាល់តែសោះ។ នៅក្នុងរបាយការនោះគេបានដាក់ការសង្ស័យច្រើនទៅសត្វប្រចៀវ ឆ្លងទៅសត្វមួយទៀតមុននឹងឆ្លងចូលដល់មនុស្ស។ អង្គការសុខភាពពិភពលោកបានទទួលស្គាល់អោយមានការសិក្សាបន្ថែមទៀត។
សហរដ្ឋអាមេរិកនិងសហគមន៍អន្តរជាតិដទៃទៀតបានអំពាវនាវឱ្យមានការស៊ើបអង្កេតស៊ីជម្រៅអំពីដើមកំណើតនៃជំងឺរាតត្បាតនេះបន្ទាប់ពីរបាយការណ៍របស់ក្រុមអន្ដរជាតិដែលត្រូវបានបញ្ជូនដោយអង្គការសុខភាពពិភពលោកទៅកាន់ប្រទេសចិនកាលពីដើមឆ្នាំមិនមានលក្ខណៈគ្រប់គ្រាន់ទេ។
លោក បៃឌិន បាននិយាយថាសហរដ្ឋអាមេរិកនឹងធ្វើការជាមួយសម្ព័ន្ធមិត្តដើម្បីបន្តជំរុញប្រទេសចិន ឱ្យចូលរួមក្នុងការស៊ើបអង្កេតអន្តរជាតិដែលមានតម្លាភាពដោយផ្អែកលើភស្តុតាងពេញលេញនិងដើម្បីផ្តល់លទ្ធភាពទទួលបានទិន្នន័យ ពាក់ព័ន្ធទាំងអស់៕