ព័ត៌មានពីតំបន់ក្តៅប៉ាគីស្ថាន-ឥណ្ឌា
ប៉ាគីស្ថាន៖ ទាហានប៉ាគីស្ថាន នៅថ្ងៃព្រហស្បត្តិ៍នេះបានរាយការណ៍ ថាការបាញ់តបត គ្នាយ៉ាងខ្លាំងក្លា ជាមួយនិង កងទ័ពឥណ្ឌាតាមបណ្តោយ ព្រំដែនរវាង ប្រទេសទាំងពីរ បណ្តាលឲ្យជន ស៊ីវិ លប៉ាគីស្ថាន ៥នាក់រងរបួស។
កងទ័ពប៉ាគីស្ថាន បានបង្ហើបនៅ ក្នុងសេចក្តីថ្លែង ការណ៍មួយថា ការបាញ់ឆ្លង ឆ្លើយគ្នាយ៉ាងខ្លាំង បានបន្តកើត មានឡើង អស់រយៈពេល ១១ម៉ោង នៅតំបន់ Harpar និង Chuprar លើខ្សែបន្ទាត់ ព្រំដែនរវាងកង កម្លាំងប៉ាគីស្ថាន និងឥណ្ឌា។
ប្រភពឲ្យ ដឹងទៀតថា កងតម្រួតប្រចាំ ភូមិភាគរបស់ប៉ាគីស្ថាន បានបាញ់ តបតទៅ លើកងទ័ព ឥណ្ឌាយ៉ាង សក្តិសមនិងបានដាក់ ទិសដៅលើ បន្ទាយកង ទ័ពឥណ្ឌាដែល បណ្តាលឲ្យមាន អ្នករបួសនិង ស្លាប់ជាច្រើន នាក់ផងដែរ។
អង្គភាព ទំនាក់ទំនង សេវាសាធារណៈ ផ្ទៃក្នុង របស់កងទ័ព បានថ្លែងថា ចំពោះ ភាគីប៉ាគីស្ថាន មានជន ស៊ីវិល៥នាក់ រងរបួសដោយ សារតែការ បាញ់ប្រហារ របស់កម្លាំងឥណ្ឌា។
គួររំលឹកផងដែរថានៅ តំបន់ខ្សែបន្ទាត់ ព្រំដែនរវាង ប្រទេសទាំងពីរ បានផ្ទុះអំពើហិង្សា បាញ់ឆ្លងឆ្លើយគ្នា រឹងតែធំឡើងចាប់ តាំងពីជនសង្ស័យជា ពួកសកម្ម ប្រយុទ្ធ បានវាយប្រហារលើ មូលដ្ឋានយោធា មួយក្នុងក្នុង តំបន់កាស្មៀ ដែលគ្រប់គ្រង ដោយឥណ្ឌា ។ ពោលគឺការវាយ ប្រហារកាលពីថ្ងៃ ទី១៨កញ្ញាបាន សម្លាប់ទាហាន ឥណ្ឌាចំនួន១៩នាក់។
ក្នុងឧប្បត្តិហេតុ នេះភាគី ឥណ្ឌាបានរិះគន់ ក្រុម Jaish-e-Mohammad ដែលមាន មូលដ្ឋាន នៅប៉ាគីស្ថាន ហើយក៏បានប្រាកដផង ដែរថាជាស្នាដៃ របស់ ប៉ាគីស្ថាន។ ចំពោះករណីនេះ រដ្ឋាភិបាលក្រុង អ៊ីស្លាម៉ាបាដបាន បដិសេធការ ចោទប្រកាន់ នេះនិងបានស្នើឲ្យមានការ ស៊ើបអង្កេត ដោយឯករាជ្យ មួយផងដែរ។
កាលពីថ្ងៃ ពុធទាហានប៉ាគីស្ថាន បានថ្លែងថាជនស៊ីវិល ពីរនាក់ត្រូវ បានសម្លាប់ដោយ ការបាញ់ប្រហារ ដោយកងទ័ព ឥណ្ឌានិង៨នាក់ ទៀតបាន រងរបួសក្នុង ការបាញ់ ប្រហារនៅតំបន់ ព្រំដែនខាងលើ។
ទោះជាយ៉ាង ណាការបាញ់ ឆ្លងឆ្លើយគ្នានេះ បានកើតឡើងម្តងជា ពីរដងហើយ ការប្រើប្រាស់ កម្រិតកាំភ្លើង ត្បាល់ក្នុងការ បាញ់តបតគ្នានោះបាន កើនឡើងផងដែរនា ពេលថ្មីៗនេះ។ ទន្ទឹមនិងនេះ ប្រទេសទាំងពីរបាន ចោទប្រកាន់គ្នាទៅ វិញទៅមកចំពោះ ការរំលោភ បំពានបទ ឈប់បាញ់កាលពី ឆ្នាំ២០០៣។