កីឡាករខ្សែប្រយុទ្ធ Lionel Messi អាចផ្លាស់ទៅលេងអោយក្លឹប បាល់ទាត់Inter Miami របស់លោក David Beckham នៅក្នុងក្របខ័ណ្ឌកំពូលរបស់អាមេរិក Major League Soccer(MLS) ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានបារាំងAFP ដកស្រង់កាសែតអាមេរិក Miami Herald ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី ១០ មិថុនា ២០២១ ។
ប្រភពខាងលើបានអោយដឹងទៀតថា សហម្ចាស់ក្លឹបInter Miami គឺលោក David Beckham និងលោក Jorg Mas កំពុងចរចាជាមួយកីឡាករMessi អំពីការចូលរួមលេងអោយក្លឹបរបស់ខ្លួនក្រោមសិទ្ធិអាជីវកម្ម រដ្ឋFlorida សម្រាប់រយៈពេលខ្លីនៅក្នុងកុងត្រាថ្មី១០ឆ្នាំរបស់Messi ជាមួយក្លឹបBarcelona។
យោងតាមរបាយការណ៍មួយរបស់អេស្ប៉ាញបាននិយាយថាក្រោមកិច្ចព្រមព្រៀងថ្មីដែលស្នើដោយក្លឹបBarcelona ខ្សែប្រយុទ្ធ Messi នឹងលេង ២ រដូវទៀតជាមួយក្លឹបយក្សព្រីមេរ៉ាលីហ្គា រហូតដល់ចុងបញ្ចប់នៃយុទ្ធនាការប្រកួត ២០២២-២០២៣ មុននឹងបញ្ចប់អាជីពជាកីឡាកររបស់គាត់ ២ រដូវកាលជាមួយក្លឹប Miami ។បន្ទាប់មកគាត់នឹងត្រឡប់ទៅទីក្រុងបាសេឡូណារយៈពេល ៦ ឆ្នាំក្នុងតួនាទីជា ឯកអគ្គរដ្ឋទូតពិភពលោក ។
ម្ចាស់ក្លឹបលោក Mas បានប្រាប់កាសែតអាមេរិក The Herald កាលពីថ្ងៃពុធថាគាត់មានសុទិដ្ឋិនិយមថាទីបំផុត Messi នឹងលេងនៅ Inter Miami ។
លោកបញ្ជាក់ទៀតថា David និងខ្ញុំបានធ្វើការយ៉ាងលំបាកយើងមានសេចក្តីប្រាថ្នាក្នុងការនាំយកកីឡាករឆ្នើម ៗ មកកាន់ទីនេះហើយ Messi គឺជាកីឡាករជំនាន់ក្រោយតែជាកីឡាករឆ្នើមបំផុតគ្រប់ពេលវេលា”។ខ្ញុំមានសុទិដ្ឋិនិយមថា Messi នឹងពាក់អាវ Inter Miami ពីព្រោះវាជាមហិច្ឆតារបស់ម្ចាស់ក្លឹប ដើម្បីកសាងក្រុមលំដាប់ពិភពលោកមួយ។
ម្ចាស់ពានរង្វាន់មាស Ballon D’Or ៦ សម័យកាលបានប្រាប់ទូរទស្សន៍អេស្ប៉ាញកាលពីខែធ្នូថាគាត់សង្ឃឹមថានឹងលេងនៅក្របខណ្ឌបាល់ទាត់អាមេរិក MLS ។Messiបាននិយាយថា ខ្ញុំតែងតែមានក្តីសុបិននិងមានបទពិសោធរស់នៅក្នុងសហរដ្ឋអាមេរិ ។ជាមួយគ្នានេះដែរសហម្ចាស់ក្លឹបលោក Beckham បាននិយាយកាលពីខែកុម្ភៈថាក្លឹបកំពុងធ្វើការទាក់ទាញកីឡាករឆ្នើម Cristiano Ronaldo មកកាន់ក្លឹបនេះដែរ៕