ស្រីស្រស់ប៉ាច គីមមួយ កាន់តែមានការតុបតែងខ្លួនប្លែកទៅៗនៅរដូវកូវីដនេះពិសេសគឺម៉ូដសក់តែម្ដងដែលនាងបានផ្លាស់ប្ដូរជាបន្ដបន្ទាប់ហើយទទួលបានការចាប់អារម្មណ៍ខ្លាំង ខណៈដែលស្បែកសាច់វិញកាន់តែសខ្ចីរលើបរលោងម៉ដខៃគូរឲ្យក្នក់ក្នាញ់។ការផ្ដោតលើបំប៉នសម្រស់របស់នាងគីមមួយ នៅពេលនេះបន្ទាប់ពីនាងបានជួបស្នេហ៍ថ្មីគឺប្រុសក្មេងរូបសង្ហារលោកសយ រតនៈ ដែលក្រោយពីប្រកែកស្នេហ៍ឡើងរោយមាត់ទាំងសងខាងអស់ជាច្រើនខែមកពេលនេះស្រីស្រស់ប្រុសសង្ហារបង្ហាញស្នេហ៍ជាចំហតែម្ដង។



ក្រោយសម្រស់របស់នាងគីមមួយ កាន់តែគូរបេតី នេះប្រាកដណាស់ថានឹងធ្វើឲ្យប្រុសក្មេងលោករតនៈ មិនអាចដកចិត្តឬងាករេទៅមើលឃើញស្រីស្អាតណាផ្សេងក្រៅពីម្ចាស់បទ”កាឌឹបៗដាក់”នេះឡើយ។ប៉ុន្ដែទាំងនាងគីមមួយ និងលោករតនៈ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាពួកគេគេមិនទាន់គិតគូរឿងរៀបការឡើយ។



ប៉ាច គីមមួយ បានប្រកាសថាបេះដូងរបស់នាងស្នេហ៍តែប្រុសក្មេងទេ បើប្រុសចាប់ពីអាយុ៤០ឆ្នាំឡើងនាងគ្មានអារម្មណ៍ឡើយទោះជាមានទ្រព្យយ៉ាងណាក៍ដោយ។គ្រាន់តែបញ្ចេញល័ក្ខខណ្ឌស្នេហ៍បែបនេះភ្លាមនាងគីមមួយ ត្រូវបានលោករតនៈ ដាក់ពាក្យចូលមុនគេហើយត្រឹមតែរយៈពេលខ្លីសោះចំណងស្នេហាគូស្នេហ៍តារាយុវវ័យមួយគូនេះចិត្ត១ថ្លើម១ទៅហើយ



ទើបធ្វើឲ្យមន្រ្ដីធំៗដែលធ្លាប់ជ្រួលជ្រើមស្នេហ៍នាងគីមមួយ បានត្រឹមខកចិត្តព្រោះតាមព័តមានថាគីមមួយ-រតនៈ កំពុងរួមរស់នៅផ្ទះក្រោមដំបូលតែមួយនៅបុរីមួយក្បែរស្ពានដែក ខណ្ឌដង្កោ រាជធានីភ្នំពេញដោយពួកគេទិញផ្ទះនោះបង់រំលោះជាមួយគ្នា។ប៉ុន្ដែនាងគីមមួយ ធ្លាប់ច្រានចោលដោយវាចារថានាងនិងលោករតនៈ នៅផ្ទះផ្សេងគ្នា ខណៈដែលការទិញផ្ទះនោះនាងបង់តែម្នាក់ឯងរយៈពេលជិត១០ឆ្នាំឯណ្ណោះ។



គូរបញ្ជាក់ថាប៉ាច គីមមួយ បានប្រេះឆាស្នេហ៍ជាមួយតារាចម្រៀងម្នាក់ដែលនិយមច្រៀងបទជាភាសារបរទេស តែនាងគ្មានកូន១គ្រាប់ជាប់ខ្លួនឡើយ។ការភ្ជាប់ស្នេហ៍ថ្មីជាមួយតារាចម្រៀងសយ រតនៈ នេះបញ្ជាក់ថានាងគីមមួយ មិនខ្លាចដើរជាន់ដានស្នេហ៍ចាស់ឡើយ៕


