ភ្នំពេញ ៖ យុវជនម្នាក់ ដែលបានបង្ហោះ វីដេអូប្រមាថដល់ជីវិតសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ នោះ ត្រូវ បានសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បញ្ជូនខ្លួនទៅ កាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៦ ដើម្បីធ្វើការសាកសួរ និងចាត់ការតាម នីតិវិធី។
យុវជនខាងលើនេះ ត្រូវបានលោកសៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី- ភ្នំពេញ ធ្វើការសាកសួរជុំវិញដំណើររឿងបង្ហោះ វីដេអូតាមរយៈហ្វេសប៊ុកដាក់បណ្តាសា និងប្រមាថ ដល់អាយុជីវិតសម្តេចហ៊ុន សែន នាយករដ្ឋ- មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីពេល កន្លងទៅ។
គួររំព្ញកថា យុវជនឈ្មោះសាម ភាព អាយុ ២៧ឆ្នាំ ជាពលករខ្មែរធ្វើការនៅប្រទេសថៃ មានលំនៅក្នុងភូមិបឹងជ័រ ឃុំព្រៃទទឹង ស្រុកស៊ីធរ- កណ្តាល ខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ចចុះចាប់ខ្លួនដល់លំនៅឋាន កាលពីវេលាម៉ោង១ រសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ ពីយុវជនរូបនេះ បានបង្ហោះវីដេអូដាក់បណ្តាសា និងប្រមាថដល់អាយុជីវិតសម្តេចហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យ ដឹងថា ប្រតិបត្តិការចុះចាប់ខ្លួនយុវជនខាងលើ នេះ គឺធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានស៊ើបដឹង ថា យុវជនខាងលើ ទើបនឹងត្រឡប់មកពីធ្វើការនៅប្រទេសថៃ និងវិលចូលផ្ទះវិញកាលពី ប៉ុន្មានថ្ងៃមុននេះ ហើយការចាប់ខ្លួននេះ ធ្វើ ឡើងតាមដីកាបញ្ជាឱ្យចូលខ្លួនលេខ ១៧២ អ.យ.ឋ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ដែល ចុះហត្ថលេខាដោយលោកសៀង សុខ តំណាង អយ្យការសាលាដំបូងរាជធានីភ្នំពេញ បាន បញ្ជាឱ្យឈ្មោះសាម ភាព អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើត ភូមិបឹងជ័រ ឃុំព្រៃទទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បច្ចុប្បន្ន កំពុងបម្រើការងារនៅប្រទេសថៃ ចូលបង្ហាញ ខ្លួននៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ឱ្យបានមុនថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០១៦ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរពាក់ព័ន្ធនឹងករណីប្រើទំព័រហ្វេសប៊ុកបង្ហោះវីដេអូឃ្លីប ដាក់បណ្តាសា និងប្រមាថ អាយុជីវិតសម្តេចហ៊ុន សែន។
ទោះជាយ៉ាងណា នៅរសៀលថ្ងៃដដែល នោះ មិនដឹងថា តុលាការសម្រេចចោទប្រកាន់ យ៉ាងណានៅឡើយ៕
ដោយ ៖ ដារិទ្ធ