ខេត្តកណ្តាល ៖ ជនសង្ស័យជាស្ត្រីម្នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ ឃាត់ខ្លួនពាក់ព័ន្ធករណីលួងលោមក្មេងៗ ដោះ យកគ្រឿងអលង្ការ។ ហេតុការណ៍នេះ កើតឡើង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៩ និង៥០នាទីព្រឹក នៅចំណុចក្នុងផ្សារព្រែក តូចខាងជើង ស្ថិតនៅភូមិត្រពាំងឈូក ឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
ប្រភពឱ្យដឹងថា ជនរងគ្រោះ៣នាក់ ទី១- ឈ្មោះរស់ វណ្ណម៉ូនីកា ភេទស្រី អាយុ៩ឆ្នាំ ជនជាតិខ្មែរ ជាសិស្សមានលំនៅភូមិព្រែករុន-ក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ទី២-ឈ្មោះចំណាប់ ស័ក្កណា ភេទស្រី អាយុ ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានលំនៅ ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្ត កណ្តាល។ ទី៣-ឈ្មោះអាន សៀវម៉ីស្រី អាយុ ៥ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុកគ្ស្រួរា មាន លំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកជនសង្ស័យ (ឃាត់ខ្លួន) ឈ្មោះប៊ិន សំណល់ ហៅមុំ ភេទស្រី អាយុ៤៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួលសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ត កណ្តាល មានស្រុកកំណើត នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចឱ្យដឹងថា នៅក្នុងពេលឃាត់ខ្លួន ស្ត្រីសង្ស័យខាងលើ វត្ថុតាង ដកហូតបាន ១ប្រាក់ រៀល ចំនួន៥០០០រៀល ជាប្រភេទក្រដាសប្រាក់ ១០០០រៀល ចំនួន៥សន្លឹក (ជារបស់ជនសង្ស័យ ឱ្យទៅជនរងគ្រោះ)។ ២.កងដៃ ចំនួន២ វង់ធ្វើ អំពីលោហៈធាតុពណ៌លឿង។ ៣.ខ្សែក ចំនួន ១ខ្សែ ធ្វើអំពីលោហៈធាតុពណ៌លឿង (ជារបស់ ជនរងគ្រោះរកឃើញវិញ)។ សមត្ថកិច្ចឱ្យដឹងថា កន្លងមកជនសង្ស័យ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈពេល១៨ ខែម្តងរួចមកហើយ ពីបទអំពើលួចនៅក្រុង តាខ្មៅ ខេត្តកណ្តាល។ មុនពេលកើតហេតុនៅ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១ ព្រឹក ជនសង្ស័យបានធ្វើសកម្មភាពលួងលោម ជនរងគ្រោះឈ្មោះស័ក្កណា និងជនរងគ្រោះ ឈ្មោះអាន សៀវម៉ី ឱ្យទៅកន្លែងស្ងាត់ដោះ យកខ្សែក និងក្រវិលពីជនរងគ្រោះរួចគេចខ្លួន បាត់។ លុះនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៩ និង៥០នាទីព្រឹក ជនសង្ស័យ បានធ្វើសកម្មភាពម្តងទៀត ដោយបានលួង- លោមជនរងគ្រោះឈ្មោះរស់ វណ្ណម៉ូនីកា ឱ្យទៅ កន្លែងស្ងាត់រួចបានដោះយកកងដៃ និងខ្សែក ហើយត្រូវប្រជាពលរដ្ឋនៅជិតនោះមកទាន់ បានស្រេកចោរៗ រួចនាំខ្លួនជនសង្ស័យប្រគល់ ឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកគយតែម្តង។ ជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរ- បាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការ តាមនីតិវិធី។