Friday, November 1, 2024
Homeព័ត៌មានជាតិកូនក្រមុំ២នាក់ក្អួត ម៉ែបញ្ជូនទៅ ពេទ្យស្លាប់

កូនក្រមុំ២នាក់ក្អួត ម៉ែបញ្ជូនទៅ ពេទ្យស្លាប់

ភ្នំពេញ ៖ នារីវ័យក្មេង២នាក់ ត្រូវជា បងប្អូនបង្កើតនឹងគ្នា បានកើតមានអាការក្អួត ចង្អោរឡើងទន់ខ្លួន សង្ស័យបណ្តាលមកពីពុល ស្រា និងត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅ កាន់មន្ទីរពេទ្យភ្លាមៗដែរ តែបានដាច់ខ្យល់ ស្លាប់ជាបន្តបន្ទាប់ បង្កឱ្យមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង៣និង១៥នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅភូមិ សំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

យុវតីរងគ្រោះទាំង២នាក់បងប្អូន ដែល បាត់បង់ជីវិតនោះ ទី១-ឈ្មោះអ៊ុយ ស្រីម៉ៅ អាយុ២១ឆ្នាំ និងទី២-ឈ្មោះអ៊ុយ ស្រីដា អាយុ ១៩ឆ្នាំ។ យុវតីទាំង២នាក់ មានលំនៅក្នុងភូមិ សំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

តាមការបំភ្លឺរបស់ម្តាយុវតីរងគ្រោះទាំង២នាក់ខាងលើ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា កូនស្រីរបស់គាត់ ទាំង២នាក់ សព្វថ្ងៃបម្រើ ការងារនៅភោជនីយដ្ឋាន អ័រគីដេ សង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ នៅមុនពេលកើត ហេតុ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ កូនស្រីរបស់គាត់ ឈ្មោះ អ៊ុយ ស្រីម៉ៅ បានជិះម៉ូតូទៅបំពេញការងារ នៅភោជនីដ្ឋាន អ័រគីដេ សង្កាត់ព្រែកព្នៅ ដូច សព្វដង លុះដល់ម៉ោង ៤រសៀលថ្ងៃដដែល ក៏ បានត្រឡប់មកផ្ទះវិញ ដោយប្រាប់គាត់ជាម្តាយ ថា អស់កម្លាំងមិនស្រួលក្នុងខ្លួនសោះ និងចេះ តែក្អួតរហូត ទើបបងប្រុស បញ្ជូនទៅកាន់ មន្ទីរពេទ្យនានា ដើម្បីព្យាបាល។

ស្ត្រីជាម្តាយ បន្តថា ចំណែកកូនស្រីគាត់ ម្នាក់ទៀតឈ្មោះអ៊ុយ ស្រីដា ក៏បានជិះកង់បី មកផ្ទះវិញដែរ ដោយមានសភាពដូចគ្នា និងត្រូវ បានបញ្ជូនទៅសង្គ្រោះដែរ តែអកុសលកូនស្រី របស់គាត់ទាំង២នាក់ បានផុតដង្ហើមជាបន្ត បន្ទាប់ ទោះបីក្រុមគ្រូពេទ្យ ខិតខំសង្គ្រោះ បន្ទាន់យ៉ាងណាក៏ដោយ។

ស្ត្រីជាម្តាយយុវតីរងគ្រោះ បានបញ្ជាក់ ថា មុនសង្គ្រោះ គ្រូពេទ្យក៏បានធ្វើតេស្តបឋម រកជំងឺកូវីដ-១៩ ដែរ តែជាលទ្ធផលអវិជ្ជមាន ទើបយកទៅសង្គ្រោះ ហើយគ្រូពេទ្យនិយាយ ថា កូនគាត់ពុលស្រា ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ដែលមិនអាចសង្គ្រោះបានឡើយ។

សពយុវតីរងគ្រោះ ទាំង២នាក់បងប្អូន ត្រូវបានក្រុមគ្រួសារ ដឹកយកមកតម្កល់នៅផ្ទះ រង់ចាំសមត្ថកិច្ចចុះមកពិនិត្យ និងធ្វើកោសល្យ- វិច័យ មុននឹងរៀបចំធ្វើបុណ្យទៅតាមប្រពៃណី”៕

RELATED ARTICLES