ព័ត៌មានទាន់ហេតុការណ៍បំផុត
មីយ៉ាន់ម៉ារ៖ ក្រសួងធន ធានធម្មជាតិ និងភអភិរក្ស បរិស្ថានបានឲ្យដឹង នៅថ្ងៃច័ន្ទនេះថា អាជ្ញាធរមាន សមត្ថកិច្ច មីយ៉ាន់ម៉ារ ចាប់បានឈើហ៊ុបខុស ច្បាប់ប្រមាណ ជាជាង ២៧.០០០តោនក្នុងអំឡុង ពេល៧ខែដំបូងនៃឆ្នាំ សារពើពន្ធ២០១៦-២០១៧ ។
នាយកដ្ឋានព្រៃ ឈើចំណុះក្រសួង ធនធានធម្មជាតិ ឲ្យដឹងថាក្នុង ចំណោមឈើ ខុសច្បាប់ដែល ចាប់បានគឺមា នមួយករ ណីស្ថិតក្នុងតំបន់ Putao នៃភាគខាង ជើងរដ្ឋ Kachin ដែល មានឈើ ហ៊ុប៧ពាន់តោន ត្រូវបានរូបអូស។
ចំណែកឈើ ដែលគេរឹបអូស បានក្នុងអំឡុងខែ មេសាដល់តុលា ក៏រាប់បញ្ចូល ឈើ ខុសច្បាប់ប្រភេទ មៃសាក់៣ពាន់តោនដែលត្រូវបាន កាប់រំលំនិង ឈើខ្លឹមដែលរឹប អូសបានក្នុងតំបន់ Bago ដែលក្នុង នោះមា នអ្នកជួញដូរ ខុសច្បាប់ ជាង៥០០នាក់ត្រូវបានចាប់ខ្លួនផងដែរ។
តាមតួលេខពី នាយកដ្ឋានខា ងលើអាជ្ញាធរចាប់ បានឈើហ៊ុបជា ង២.៤០០តោនដែល ក្រុមឈ្មួញបាន លួច លាក់នាំចូល មកក្នុងអំឡុងឆ្នាំ២០១៥-២០១៦។។
មីយ៉ាន់ម៉ារបានបញ្ឈប់កា ររកស៊ីកាប់ ឈើក្នុងប្រទេស ជាបណ្តោះ អាសន្នក្នុងអំឡុង ឆ្នាំសារពើពន្ធថ្មីនេះ ។ ទោះជា យ៉ាងណារដ្ឋាភិបាលបានថ្លែង ថាខ្លួន នឹងអនុញ្ញាត ឲ្យមានការធ្វើ បន្តទៅទៀតនូវ ផលិតកម្ម ឈើដែលបាន កំណត់ក្នុង ឆ្នាំសារពើពន្ធ២០១៧-២០១៨ ដើម្បីកា រពារដល់ បណ្តាសហគ្រាស នានាក្នុង រៀបចំក្នុង ឧស្សាហកម្ម ចំពោះការ ផលប៉ះពាល់ នៅក្នុងកង្វះខាតនៃវត្ថុធាតុដើម។
គួរបញ្ជាក់ថា បរិមាណ ឈើមៃសាក់ ក្នុងប្រទេស មីយ៉ាន់ម៉ារ បានថយចុះ បន្តិចម្តងៗ ដោយសារ តែការកាប់ឈើ ខុសច្បាប់ តាមស្ថិតិព្រៃឈើ ដែលគ្រប់ដណ្តប់ក្នុង ប្រទេសមីយ៉ាន់ម៉ារ បានធ្លាក់ចុះ៤៥% ក្នុងឆ្នាំ២០១៥ ពីអត្រា៥៧%ក្នុងឆ្នាំ១៩៩០។