Friday, May 17, 2024
Homeព័ត៌មានជាតិដាំបាយផ្ទុះហ្គាស់ ឆេះផ្ទះ២ខ្នង

ដាំបាយផ្ទុះហ្គាស់ ឆេះផ្ទះ២ខ្នង

ខេត្តព្រៃវែង ៖ លំនៅឋានរបស់ប្រជា- ពលរដ្ឋ ចំនួន២ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ អស់ទាំងស្រុង បណ្តាលឱ្យមានការខូចខាត គិត ជាទឹកប្រាក់រាប់ម៉ឺនដុល្លារ ដោយមូលហេតុ បង្កឡើងដោយសារការផ្ទុះកំប៉ុងហ្គាស ខណៈ ពេលកំពុងដាំបាយ។

ករណីអគ្គិភ័យខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចភូមិត្នោត ឃុំរកា ស្រុក ពារាំង។

ផ្ទះដែលទទួលរងការឆាបឆេះទាំង២ខ្នង ផ្ទះទី១ មានម្ចាស់ឈ្មោះឌឿន យ៉េក ភេទប្រុស អាយុ៤៩ឆ្នាំ មានលំនៅភូមិត្នោត ឃុំរកា ស្រុកពារាំង។ ផ្ទះសង់ពីឈើប្រក់ក្បឿង ជញ្ជាំងក្តារ ទំហំ៨ម៉ែត្រ គុណនឹង៨ម៉ែត្រ ត្រូវបានភ្លើងឆេះ អស់ទាំងស្រុង ខូចខាតសម្ភារៈ រួមមាន មាស ១,៥តម្លឹង ប្រាក់រៀល៧លានរៀល ម៉ូតូ១គ្រឿង ស្រូវ៤០បេ ម៉ាស៊ីនបូមទឹកម៉ាស៊ូត ២គ្រឿង ម៉ាស៊ីនសាំង១គ្រឿង និងខូចខាត សម្ភារប្រើប្រាស់ ក្នុងផ្ទះជាច្រើនទៀត។ សរុបការខូចខាតអស់ ប្រមាណ៣ម៉ឺន៥ពាន់ដុល្លារ។

ចំណែកផ្ទះទី២ ដែលបានឆេះឆ្លងម្ចាស់ ឈ្មោះសឿន ណាត ភេទប្រុស អាយុ៥៤ឆ្នាំ មានលំនៅ ក្នុងភូមិកើតហេតុខាងលើ។ ផ្ទះទំហំ ៧ម៉ែត្រ គុណនឹង១១ម៉ែត្រ សង់ពីឈើប្រក់ក្បឿង ជញ្ជាំងក្តារ ត្រូវបានភ្លើងឆេះអស់ទាំងស្រុង ខូចខាតសម្ភារៈរួមមាន ប្រាក់រៀល១០លាន រៀល និងខូចខាតសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើន ទៀត។ សរុបការខូចខាតអស់ប្រមាណ ៤ម៉ឺន ៧ពាន់ដុល្លារ។

ក្នុងហេតុការណ៍ឆេះផ្ទះខាងលើនេះ កម្លាំង ជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង ប្រើទឺកអស់ចំនួន៥ឡាន ក្នុងនោះ រថយន្តពន្លត់អគ្គិភ័យស្រុកពារាំង ប្រើប្រាស់ អស់ទឹកចំនួន៣រថយន្ត រថយន្តពន្លត់អគ្គិភ័យ ស្រុកពោធិ៍រៀង ប្រើប្រាស់អស់ទឹក ចំនួន១រថយន្ត រថយន្ត របស់ការិយាល័យពន្លត់អគ្គិភ័យស្នងការ ដ្ឋានខេត្តព្រៃវែង ប្រើប្រាស់អស់ទឹកចំនួន១រថយន្ត។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ អគ្គិភ័យខាងលើ ផ្តើមចេញពីផ្ទះឈ្មោះឌឿន យ៉េក បានដាំបាយ ហើយផ្ទុះកំប៉ុងហ្គាស់ (ពេល កំពុងដាំបាយ) ក៏បានឆេះរាលដាលទាំង២ផ្ទះ អស់ទាំងស្រុងតែពុំមាន បណ្តាលឱ្យគ្រោះថ្នាក់ ដល់មនុស្ស និងសត្វឡើយ៕

RELATED ARTICLES