Thursday, May 16, 2024
Homeព័ត៌មានជាតិស្រីស្អាតអង្គុយលេងលើបង្កាន់ដៃស្ពាន ផ្អើលស្មានតែចង់ស្លាប់

ស្រីស្អាតអង្គុយលេងលើបង្កាន់ដៃស្ពាន ផ្អើលស្មានតែចង់ស្លាប់

ភ្នំពេញ ៖ នារីរូបស្រស់សាច់សខ្ចីម្នាក់ នៅសុខៗ ក៏បានឡើងទៅអង្គុយលេងលើបង្កាន់ ដៃស្ពានអាកាសស្ទឹងមានជ័យទាំងកណ្តាលអធ្រាត្រ និងត្រូវបានអ្នកដំណើរប្រទះឃើញ ស្មានតែ នាងចង់លោតសម្លាប់ខ្លួន ក៏រាយការណ៍ប្រាប់ សមត្ថកិច្ច និងផ្អើលដល់អ្នកសារព័ត៌មាន ចុះ ទៅជួយលួងលោម ឱ្យនាងចុះមកវិញ បែរជា នាងប្រាប់ថា មានអារម្មណ៍ស្អុះស្អាប់ពេក ក៏ទៅ អង្គុយលេង ដើម្បីស្រូបយកខ្យល់ត្រជាក់ៗប៉ុណ្ណោះ ហើយត្រូវបានអ្នកសារព័ត៌មាន ទាញដៃចុះមក ក្រោមវិញ ដើម្បីការពារកុំឱ្យមានគ្រោះថ្នាក់ ជាយថាហេតុ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល យ៉ាងខ្លាំង កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ នៅ ចំណុចផ្លូវកោង លើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានបញ្ជាក់ប្រាប់ថា នារីរូបស្រស់នោះ ពុំត្រូវ បានស្គាល់អត្តសញ្ញាណឡើយ គ្រាន់តែពិនិត្យ តាមភិនភាគមានអាយុប្រមាណ២០ឆ្នាំ ស្នាក់នៅ ម្តុំគល់ស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក (ក្បែរកន្លែងកើតហេតុ)។

តាមប្រភពពីសាក្សីដែលឃើញហេតុការណ៍ ផ្ទាល់ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរូបស្រស់ខាងលើ បានធ្វើដំណើរ ដោយថ្មើរជើង ឡើងទៅលើស្ពានអាកាសស្ទឹង មានជ័យ រួចឈរលេងមួយសន្ទុះ ក៏ឡើងទៅ អង្គុយលើបង្កាន់ដៃស្ពានតែម្តង ស្មានតែនាង ប្រុងឡើងលោតសម្លាប់ខ្លួន។ ឃើញដូច្នោះប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានរាយការណ៍ ប្រាប់សមត្ថកិច្ច និងអ្នកសារព័ត៌មានទៅដល់ កន្លែងកើតហេតុ ហើយជួយនិយាយលួងលោម នាំនារីម្នាក់នោះ រួចអ្នកសារព័ត៌មានក៏ចាប់ ទាញដៃនាងចុះមកក្រោមវិញ និងជូនទៅកន្លែង មានសុវត្ថិភាព ដើម្បីសួរនាំដំណើររឿង។

ប្រភពដដែលបន្តថា ខណៈពេលដែលចុះ មកក្រោមហើយ ក្រុមអ្នកសារព័ត៌មានក៏បាន នាំគ្នាសួរនាំនារីរូបនោះថាមានរឿងអ្វី បានជាមក អង្គុយបែបនេះ? ស្រាប់តែនាងបានឆ្លើយយ៉ាង ខ្លីថា “មានអារម្មណ៍ស្អុះស្អាប់ពេក ក៏ទៅអង្គុយ លេងលើស្ពានស្រូបយកខ្យល់ត្រជាក់ៗប៉ុណ្ណោះ”។

ក្រោយពេលកើតហេតុ នារីរូបស្រស់ដែល អង្គុយលេងលើបង្កាន់ដៃស្ពានអាកាសស្ទឹងមាន ជ័យនោះ បានដើរចុះទៅក្រោមស្ពានវិញ បាត់ទៅ៕

RELATED ARTICLES