Tuesday, April 30, 2024
Homeព័ត៌មានជាតិលួចដុតផ្ទះគេ រាលឆេះបន្ទប់ជួល

លួចដុតផ្ទះគេ រាលឆេះបន្ទប់ជួល

ភ្នំពេញ ៖ ជនសតិមិនល្អម្នាក់ បានធ្វើ សកម្មភាព លួចដុតផ្ទះមួយខ្នង បណ្តាលឱ្យមាន ការឆាបឆេះយ៉ាងសន្ធោសន្ធៅ និងទទួលរងការ ខូចខាតអស់ទាំងស្រុង ព្រមទាំងឆេះរាលដល់ បន្ទប់ជួល បណ្តាលឱ្យខូចខាតអស់ចំនួន៦បន្ទប់ ថែមទៀត។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ ផ្អើលឡើង កាលពីវេលាម៉ោង៥និង១០នាទី ល្ងាច ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅ តាមបណ្តោយផ្លូវលេខ៥០៨ ក្រុម២៥ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

ជនរងគ្រោះជាម្ចាស់ផ្ទះ ដែលទទួលរង ការឆាបឆេះ មានឈ្មោះគឹម លីហ្សា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះកើត ហេតុខាងលើ។ ចំណែកផ្ទះដែលរងការឆាបឆេះ ជាប្រភេទផ្ទះសង់ពីឈើ ប្រក់ស័ង្កសី មានទំហំ ៤ម៉ែត្រ គុណនឹង៦ម៉ែត្រ។ ចំណែកជនសង្ស័យ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន ឈ្មោះមឿន នី ហៅម៉ៅ ដួង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាដក។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យ ដឹងថា នៅមុនពេលកើតហេតុ មានជនសតិមិន ល្អម្នាក់ បានធ្វើសកម្មភាព លួចដុតផ្ទះកើតហេតុ ខាងលើ រួចរត់គេចខ្លួនបាត់ស្រមោល និងធ្វើ ឱ្យកើតជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ និងបំផ្លាញ ផ្ទះខាងលើអស់ទាំងស្រុង ព្រមទាំងឆេះរាល ទៅដល់បន្ទប់ជួលនៅក្បែរនោះ អស់សរុបចំនួន ៦បន្ទប់ថែមទៀត។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ឱ្យដឹងថា ហេតុការណ៍អគ្គិភ័យខាងលើ បានបង្កឱ្យខូចខាត ផ្ទះ១ខ្នង និងបន្ទប់ជួលចំនួន៦បន្ទប់ទាំងស្រុង ប៉ុន្តែមិនបណ្តាលឱ្យមនុស្សណាម្នាក់ស្លាប់ ឬ រងរបួសនោះទេ។ នៅក្នុងហេតុការណ៍ខាងលើនេះ ក៏មាន ការចូលរួមអន្តរាគមន៍ ពីរថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យអគ្គិភ័យចំនួន៥គ្រឿង ប្រើ ប្រាស់ទឹកអស់៣ឡាន ស្មើ១២ម៉ែត្រគូប។ និង មានជំនួយពីរថយន្តពន្លត់អគ្គិភ័យ របស់ក្រសួង មហាផ្ទៃចំនួន១គ្រឿង ពុំបានប្រើប្រាស់ទឹក នោះទេ ដោយបានពន្លត់ចប់ជាស្ថាពរ នៅវេលា ម៉ោង៥ និង៣០នាទីល្ងាចថ្ងៃដដែល គឺផ្ទះ១ខ្នង និងបន្ទប់ជួល ៦បន្ទប់ឆេះខ្ទេចជាស្ថាពរ!…៕

RELATED ARTICLES