Thursday, May 16, 2024
Homeតារាខ្មែរតារា៣ដួងកាន់ទុក្ខព្រមគ្នា

តារា៣ដួងកាន់ទុក្ខព្រមគ្នា

នៅពាក់កណ្ដាលឆ្នាំ២០២១នេះគេសង្កេតឃើញថាតារាចម្រៀងហង្សមាសដល់ទៅ៣ដួងពួកគេបានបាត់បង់មនុស្សជាទីស្រលាញ់គ្មានថ្ងៃត្រឡប់ដូចគ្នាធ្វើឲ្យពេលនេះត្រូវបង្ខំចិត្តផ្អាកច្រៀងសម្ដែងតាមបណ្ដារឆាកតន្រ្ដីព្រោះជាប់កាន់ទុក្ខជូនអ្នកមានគុណរៀងៗខ្លួន។

១៖ឆន សុវណ្ណារាជ៖ជាង១ខែទៅហើយដែលតារាចម្រៀងលោកឆន សុវណ្ណារាជ តែងតែបង្ហាញទឹកមុខក្រៀមស្រពោនក្រោយម្ដាយជាទីស្រលាញ់របស់លោកអ្នកស្រីលី សុខា បានទទួលរណភាពក្នុងអាយុ៦០ឆ្នាំកាលពីថ្ងៃទី២២ខែឧសភាឆ្នាំ២០២១ ដោយជំងឺលើសឈាមនិងគាំងបេះដូង។សុវណ្ណារាជ បានបួសនាគសងគុណម្ដាយនៅថ្ងៃបូជាសពអ្នកស្រីសុខា កាលពីថ្ងៃទី២៧ខែឧសភា និងបានលាចាកសិក្ខាបទវិញកាលពីថ្ងៃទី៣០ខែឧសភា ។លោកសុវណ្ណារាជ មិនទាន់ចេញច្រៀងសម្ដែងតាមឆាកតន្រ្ដីវិញទេព្រោះមិនអាចច្រៀងរាំសប្បាយបានភ្លាមៗទើបបន្ដកាន់ទុក្ខ តែលោកបានវិលទៅថតចម្រៀងជាAudio វិញហើយកាលពីថ្ងៃទី១៤ខែមិថុនា។

២៖ឱក សុគន្ធកញ្ញា៖ប្អូនថ្លៃថៅកែហង្សមាសរូបនេះទើបបានធ្វើបុណ្យខួបគម្រប់៧ថ្ងៃជូនលោកយាយរបស់នាងឈ្មោះម៉ា រិនថា  កាលពីថ្ងៃទី២៩ខែមិថុនា ក្រោយពីលោកយាយរិនថា បានទទួលមរណភាពកាលពីថ្ងៃទី២៤ខែមិថុនា។ទាំងសុគន្ធកញ្ញា និងស្វាមីរបស់នាងលោកអ៊ឹង សុខលី ក្រៀមក្រំព្រមគ្នាតែម្ដងព្រោះបាត់បង់អ្នកមានគុណគ្មានថ្ងៃជួបហើយពេលនេះសុគន្ធកញ្ញា បានលុបចោលគម្រោងចេញច្រៀងសម្ដែងនៅឆាកហង្សមាសដើម្បីកាន់ទុក្ខជូនលោកយាយរបស់នាងរយៈពេលខ្លី។នេះគឺជាការផ្អាកច្រៀងសម្ដែងជាថ្មីម្ដងទៀតរបស់សុគន្ធកញ្ញា បន្ទាប់ពីនាងបានពន្យាពេលឡើងឆាកតន្រ្ដីៅដល់ទៅជាង២ខែដោយសារតែកូវីដ-១៩ បានផ្ទុះឆ្លងតារាហង្សមាសជាបន្ដបន្ទាប់កាលពីដើមខែមីនា ហើយសុគន្ធកញ្ញា ទើបតែឡើងច្រៀងវិញកាលបីថ្ងៃទី៣០ខែឧសភា តែពេលនេះនាងត្រូវបាត់មុខពីឆាកជាថ្មីម្ដងទៀតព្រោះមិនអាចច្រៀងរាំបាននៅពេលដែលមានទុក្ខនេះឡើយ។

៣៖យូរី៖អតីតតារាសាន់ដេរូបនេះមានទុក្ខធំដោយសារតែម្ដាយរបស់នាងអ្នកស្រីចាន់ គង់ បានលាចាកលោកកាលពីថ្ងៃទី២៩ខែមិថុនា ដោយជំងឺទឹកនោមផ្អែមនិងលើសឈាម ព្រមទាំងខ្សោយបេះដូង។យូរី ក៍មិនខុសពីឆន សុវណ្ណារាជ ដែរព្រោះក្រៀមស្រពោនជាខ្លាំងដោយសារម្ដាយនាងជាអ្នកនៅពីក្រោយនៃការជម្រុញនាងចាប់អាជីពចម្រៀង និងត្រៀមដំណើរការហាងនិងសាលាកែសម្ផស្សមួយ។តែពេលនេះយូរី ខានបានជួបមុខម្ដាយជារៀងរហូតហើយទើបធ្វើឲ្យនាងទប់ទឹកភ្នែកមិនជាប់នោះទេ បើទោះជាមានលោកថៅកែជា នី ព្យាយាមលួងលោមនិងលើកទឹកចិត្តនាងគ្រប់ពេលក្ដី។យូរី បានប្រកាសលុបចោលការច្រៀងសម្ដែងជាបន្ទាន់ហើយនាងមិនកំណត់ថាពេលណាទើបអាចឡើងឆាកតន្រ្ដីសារជាថ្មីវិញឡើយព្រោះពេលនេះនាងកំពុងតែមានទុក្ខធំគ្មានអ្វីប្រៀបផ្ទឹមបានឡើយ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES