ភ្នំពេញ ៖ នៅថ្ងៃទី៥ ឧសភា ឆ្នាំ២០២៦ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានទៅដល់ខេត្តពោធិ៍សាត់ ជាយុទ្ធនាការផ្សព្វ ផ្សា យទេសចរណ៍ ២៥ខេត្ត-ក្រុង បន្ទាប់ពីនាងបានបញ្ចប់ផ្សព្វផ្សាយខេត្តទី១ ជាខេត្តកំពត។ យុទ្ធនាការនេះ គេឃើញវត្តីសារ៉ាវឌ្ឍី ដើរកម្សាន្ដនៅតំបន់ទេសចរណ៍សំខាន់ៗ របស់ខេត្តនោះ ដែលពេលខ្លះនាងរាំលេងនៅទីនោះតែម្ដង ដើម្បីឲ្យវីដេអូ Vlog របស់នាងផុសនៅលើទំព័រហ្វេសប៊ុក របស់នាង កាន់តែមានការចាប់អា រម្មណ៍ ។ ប៉ុន្ដែគេនៅមិនទាន់ដឹងថា តើវត្តីសារ៉ាវឌ្ឍី នឹងទៅប្រម៉ូតវិស័យទេសចរណ៍ក្នុងស្រុកនេះ ឲ្យទាល់តែគ្រប់ ២៥ខេត្ត-ក្រុង បញ្ចប់នៅពេលណាទេ ព្រោះការធ្វើដំណើរ អាហារ និងស្នាក់នៅ សុទ្ធតែទាក់ទងការចំ ណាយទាំងអស់ ខណៈមុនចេញធ្វើយុទ្ធនាការនេះ គេមិនដែលឃើញនាងប្រកូកប្រកាសរៃអង្គាសថវិកា ឬស្វែងរកពាណិជ្ជកម្មលើវីដេអូរបស់នាងឡើយ ។

អ្នកយកព័ត៌មាន «នគរធំ» បានទូរស័ព្ទទៅពេជ្រ វត្តីសារ៉ាវឌ្ឍី កាលពីរសៀលថ្ងៃទី៥ ខែឧសភា តែត្រូវបានជំនួយការនាងលើកជំនួស និងនិយាយយ៉ាងខ្លីថា មិនបានដឹងព័ត៌មានអ្វីទាំងអស់ ទាក់ទងវត្តីសារ៉ាវឌ្ឍី ព្រោះលោកកាន់តែលើផ្នែកការងារសិល្បៈរបស់នាងទេ។ ជំនួយការដដែល បានឲ្យអ្នកយកព័ត៌មានយើង ទូរស័ព្ទទៅជំនួយការនាងម្នាក់ទៀត ដែលនៅស្និទ្ធវត្តីសារ៉ាវឌ្ឍី ជាងគេ ប៉ុន្ដែមិនអាចទាក់ទងបានឡើយ ។

ក្រៅពីពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលដាក់គោលដៅផ្សព្វផ្សាយតំបន់ទេសចរណ៍ នៅក្នុងស្រុក ដើម្បីឲ្យកំណើនទេសចរកើនឡើងនោះ កន្លងមក មាន សូនីតា ក៏បានដើរមួយជំហានមុននាង ដោយផលិតកម្មវិធីស្រដៀងនេះដែរ ឈ្មោះ «កម្ពុជា ឋានសួគ៌លើដី» គោលដៅផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងស្រុក ២៥ខេត្ត-ក្រុង តែបានស្ងប់ស្ងាត់ទៅវិញ។ យ៉ាងណាមហាជនសរសើរតារាខ្មែរ ដែលចេះផលិតមាតិកា លើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុក ដូចពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាន សូនីតា ដែលនេះជាការជួយសង្គមជាតិ លើកស្ទួយវិស័យទេស ចរណ៍ក្នុងស្រុក ឲ្យភ្ញៀវជាតិ និងអន្ដរជាតិ បានស្គាល់តំបន់ទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា កាន់តែច្បាស់ ។

មានការកត់សម្គាល់ដែរថា មុនពេជ្រ វត្តីសារ៉ាវឌ្ឍី ចេញធ្វើយុទ្ធនាការផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងស្រុកនេះ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ស្រីស្អាតរូបនេះ បានរងនូវការរិះគន់ខ្លះដែរ ពីអ្នកលេងបណ្ដាញសង្គម អំ ឡុងពេលនាងទៅដើរបង្ហាញម៉ូដ នៅប្រទេសវៀតណាម ហើយពេលកម្មវិធីមិនទាន់ដល់ នាងនិងមិត្តភក្ដិម្នាក់ ទៀត បានរាំលេងនៅមាត់ទ្វារសណ្ឋាគារ និងលើចិញ្ចើមផ្លូវ នៅវៀតណាម ទើបខ្លះថា សកម្មភាពនោះ ធ្វើឲ្យតម្លៃបវរកញ្ញាអស់តម្លៃ ។

អំឡុងពេលដែលពេជ្រ វត្តីសារ៉ាវឌ្ឍី កំពុងតែជាប់ដៃផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងស្រុកនេះដែរ នាងមិនទាន់ចេញប្រលងបវរកញ្ញា កម្មវិធីថ្មីទេ ក្រោយបរាជ័យគ្រងមកុដ Miss Universe Cambodia 2025 កាលពីខែកញ្ញា ឆ្នាំ២០២៥ ។

សូមបញ្ជាក់ថា ពេជ្រ វត្តីសារ៉ាវឌ្ឍី អាយុ២៨ឆ្នាំ ប្រឡូកសិល្បៈ ជិត៤ឆ្នាំ មិនធ្លាប់មានរឿងអាស្រូវស្នេហាទេ ។ ស្រីស្អាតដែលមិនចេះញញើតលេងឈុតប៊ីគីនី ព្រោះតែសាច់សខ្ចីដូចបណ្ដូលចេក រូបនេះ ជាមុខសញ្ញានៃប្រុសៗអ្នកមានទ្រព្យ តាមស្នេហា ប៉ុន្ដែជាញឹកញាប់ វត្តីសារ៉ាវឌ្ឍី ដែលតែងតែស្និទ្ធអ្នករួមអាជីពបង្ហាញម៉ូដ ដូចគ្នា ជាម៉ូដែលស្រីៗនោះ នាងហៅពួកគេថា ជាសង្សារ ទៅវិញ៕
