Friday, May 17, 2024
Homeតារាខ្មែរសុគន្ធ និសា កាន់ក្បាលមីក្រូឡើងវិញក្រោយបាត់មុខ៣ខែ

សុគន្ធ និសា កាន់ក្បាលមីក្រូឡើងវិញក្រោយបាត់មុខ៣ខែ

សុគន្ធ និសា បានផ្អាកច្រៀងសម្ដែងលើឆាកតន្រ្ដីរយៈពេលជាង៣ខែ បន្ទាប់ពីនាងបានតេស្ដឃើញផ្ទុកកូវីដ-១៩ កាលពីថ្ងៃទី១០ខែមីនា ហើយទើបតែសម្រចចិត្តវិលមកកាន់ក្បាលមីក្រូសារជាថ្មីឡើងវិញកាលពីថ្ងៃទី០១ខែកក្កដា ។តាមរយៈការចេញច្រៀងសម្ដែងលើឆាកសារជាថ្មីឡើងវិញនេះបញ្ជាក់ថានិសា មានសុខភាពកាន់តែល្អប្រសើរ បើទោះជាមិនទាន់ដូចដើម១០០%ក្តី ប៉ុន្ដែតាំងពីចេញពីពេទ្យកាលពីថ្ងៃទី២៦ខែមីនា មកនាងបានប្រឹងប៉ូវសុខភាពតាមរយៈការញាំអាហារបំប៉នជារៀងរាល់ថ្ងៃដើម្បីឲ្យរាងកាយមាំមួនឡើងវិញ។

ប៉ុន្ដែសម្រាប់តារាចម្រៀងរួមអាជីពជាមួយនិសា នៅហង្សមាសផ្សេងទៀតដែលកើតកូវីដ ដែរមានដូចជានាងវី ឌីណែត,សួស វីសា និងថែល ថៃ ជាដើមពយកគេនៅមិនទាន់វិលរកឆាកតន្រ្ដីឡើយបើទោះជាតារាទាំងនោះសុទ្ធតែបានជាសះស្បើយពីជំងឺនេះដូចគ្នាទៅហើយក្ដី។

គូរបញ្ជាក់ថាសុគន្ធ និសា ត្រូវបានបញ្ជួនទៅព្យាបាលកូវីដ នៅសណ្ឋាគាThe Great Duke កាលពីថ្ងៃទី១០មីនា ពោលគឺក្រោយពេលនាងតេស្ដឃើញវិជ្ជមានភ្លាមៗហើយនាងបានជាសះស្បើយនៅថ្ងៃទី២៦ខែមីនា ខណៈដែលនៅថ្ងៃទី១៦ខែមេសា នាងក៍បានដឹកដៃស្វាមីលោកចៅ សម្បត្តិ ចេញទៅរដ្ឋBoston សហរដ្ឋអាមេរិក ហើយវិលចូលស្រុកវិញថ្ងៃទី២ខែឧសភា។

ទោះជាពេលនេះសុគន្ធ និសា វិលមករកការច្រៀងសម្ដែងដូចដើមវិញមែន តែនាងមិនទាន់ឡើងច្រៀងនៅឆាកណាក្រៅពីហង្សមាសឡើយ។អំឡុងពេលដែលនិសា ទើបមានសុខភាពអំណោយផលឡើងវិញនេះបទចម្រៀងរបស់នាង”ទ្រាំខូចចិត្ត ឬកាត់ចិត្ត”ទទួលបានការគាំទ្រច្រើនគូសម ខណៈដែលនិសា ធ្លាប់ប្រាប់”នគរធំ”ថានាងចង់បានកូននៅឆ្នាំ២០២១នេះ

ហេតុនេះហើយទស្សនិកជនរងចាំមើលថានិសា ទើបជាកូវីដបែបនេះអាចនឹងយកកូនតាមផែនការដែរឬទេ ស្របពេលដែលកាលពីឆ្នាំមុននិសា ធ្លាប់និយាយថានាងចង់ផ្ដល់កំណើតឲ្យកូនដំបូងនៅលើទឹកដីអាមេរិកពោលគឺកើតភ្លាមបានសញ្ជាតិភ្លែតតែម្ដង តែពេលនេះសុគន្ធ និសា ឬប៊ុន សុគន្ធា មិនទាន់ទទួលបានសិទ្ធិទៅរស់នៅស្របច្បាប់(Visa)នៅអាមេរិកឡើយក្រោយនាងរៀបការប្ដីជាង៣ឆ្នាំមក៕

RELATED ARTICLES