Friday, May 17, 2024
Homeតារាខ្មែរតារាស្រីសិចស៊ី ស៊ឹម ស្រីនិច លា ឈប់ពីសិល្បៈ ទាំងអាថ៌កំបាំង

តារាស្រីសិចស៊ី ស៊ឹម ស្រីនិច លា ឈប់ពីសិល្បៈ ទាំងអាថ៌កំបាំង

ភ្នំពេញ ៖ តារាសម្តែងសិចស៊ី ស៊ឹម ស្រីនិច បានប្រកាសបញ្ចប់អាជីពសិល្បៈ ធ្វើឱ្យអ្នក គាំទ្រភ្ញាក់ផ្អើល ចង់ដឹងថា មូលហេតុអ្វីនៅ ពីក្រោយការចាកចេញពីអាជីពនេះ?

ជាការគួរកត់សម្គាល់ ការប្រកាសបញ្ចប់ អាជីពសិល្បៈនេះ ធ្វើឡើងក្រោយពេលតារា ស្រីរូបនេះ ទើបនឹងបង្ហាញរូបថតសិចស៊ីជាច្រើន សន្លឹក និងការងារសិល្បៈ សម្តែងជាហូរហែ។

កញ្ញា ស៊ឹម ស្រីនិច បានបញ្ជាក់នៅលើ បណ្តាញសង្គមហ្វេសប៊ុក របស់នាងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ថា “លាហើយជីវិតសិល្បៈ ៦ឆ្នាំ នាងខ្ញុំទទួលបានការសើចសប្បាយ នឹង សំណើចជាច្រើន ហើយមេរៀនក៏រាប់មិនអស់ ថែមទៀតផង។ អរគុណដល់បងៗអ្នកដឹកនាំ ក្រុមហ៊ុនផលិតកម្មទាំងអស់ ដែលធ្លាប់ផ្តល់ ឱកាសនឹងស្នាមញញឹម ដល់ក្មេងស្រីម្នាក់នេះ ឱ្យរៀនក្រោកឈរ ដើរ ដេក អង្គុយ បត់បែន គ្រប់ស្ថានការនឹងកាលៈទេសៈទាំងអស់ ហើយ ជាចុងក្រោយ ក៏សុំទោសទៅដល់បងៗ ដិរចេតៀរស ដែលប្អូនសុំអនុញ្ញាតមិនបានទទួលការងារថត វិញ ដោយប្អូនត្រូវបំពេញធុរកិច្ចដែលត្រូវបំពេញ មើលថែខ្លួនឯង នឹងការងារដែលគប្បីនឹងផ្អាក ក៏បញ្ចប់ពីជីវិតសិល្បៈមួយនេះ”។

កញ្ញា ស្រីនិច បន្តថា “តែការងារសាច់ រឿងដែលដក់ជាប់អារម្មណ៍ខ្លាំងបំផុត គឺសាច់ រឿងដែលបានរ៉ាយរ៉ាប់ជាស្រលាញ់ លើសពីការ រំពឹងទុកទាំងពីររឿង របស់បងប្រុស ឌារា គហមេរោក អូនអរគុណបងប្រុសដែលស្រលាញ់ ប្អូនស្រីម្នាក់នេះ និងតែងតែផ្តល់នូវតួមនោ-សញ្ចោតនា ដក់ជាប់អារម្មណ៍នីមួយៗដល់ប្អូន អារម្មណ៍របស់ប្អូន សង្ឃឹមថានឹងបានថតនៅ ក្រោមស្នាដៃរបស់បងប្រុសនិពន្ធជាថ្មី បើមាន និស្ស័យលើវិថីមួយនេះ ថែមទាំងបងៗអ្នក ដឹកនាំ ដែលប្អូនធ្លាប់រួមការងារជាមួយផងដែរ ប្អូនស្រីម្នាក់នេះ នឹកបងៗគ្រប់គ្នា។ ស្រលាញ់ ពេញបេះដូង អរគុណដល់ហ្វេនៗទាំងអស់ ដែល តែងតែគាំទ្រនឹងស្រលាញ់ខ្ញុំជាខ្ញុំ”។

ជុំវិញការប្រកាសបញ្ចប់អាជីពសិល្បៈ នេះ “នគរធំ” មិនអាចទាក់ទងសុំការបញ្ជាក់ បន្ថែមពីកញ្ញាស៊ឹម ស្រីនិច បានទេ កាលពី ម្សិលមិញ”៕

RELATED ARTICLES