Friday, May 17, 2024
Homeតារាខ្មែរសុខ សោម៉ាវត្ដី បេះដូងសែនកក់ក្ដៅ

សុខ សោម៉ាវត្ដី បេះដូងសែនកក់ក្ដៅ

ចំណងស្នេហាសុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់លី វ៉ាហេទ កាន់តែស្អិតល្មូតគ្មានអ្វីមករារាំងឬបំបែកស្នេហ៍មួយនេះបានជាដាច់ខាត។អ្នកមេម៉ាយកូន១សោម៉ាវត្ដី ហាក់មានក្ដីសុខខ្លាំងបំផុតនៅពេលដែលនាងត្រូវបានប្រុសក្មេងវ៉ាហេទ អោបរឹតកាយ៉ានាងរាល់ពេលដែលពួកគេទៅសាសងស្នេហានៅតាមរម្យនីយដ្ឋានមួយចំនួន។អ្វីដែលសោម៉ាវត្តី កាន់តែកក់ក្ដៅថែមទៀតនោះកូនស្រីរបស់នាងឈ្មោះចាស្មីន អាយុជិត១០ឆ្នាំត្រូវបានលោកវ៉ាហេទ ស្រលាញ់ដូចជាកូនបង្កើតតែម្ដង ខណៈដែលក្រុមគ្រួសារទាំងសងខាងបានគាំទ្រស្នេហា១នេះយ៉ាងពេញទំហ៊ឹង។

ទោះជាយ៉ាងណាសោម៉ាវត្តី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងគ្មានគម្រោងរៀបការជាលើកទី២នោះទេ។ចំពោះមូលហេតុវិញត្រូវបានពិធីការិនីបាយ័នរូបនេះប្រាប់ថាដោយសារតែនាងធ្លាប់រៀបការម្ដងរួចទៅហើយ ហេតុនេះចិត្តនាងចង់សាងស្នេហ៍ថ្មីដោយមិនចាំបាច់ឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ឡើយ។

សុខ សោម៉ាវត្តី បានរៀបការកាលពីដើមខែវិច្ឆិការឆ្នាំ២០១២ជាមួយលោកទូច ដាណារ៉ា ហៅពេជ្រ បច្ចុប្បន្នជាស្នងការរងខេត្តរតនគិរី តែបានចែកផ្លូវគ្នាឆ្នាំ២០១៤ ដោយបន្សល់ចំណងដៃកូនស្រីម្នាក់។ក្នុងជំនួបផ្ទាល់កន្លងមកវត្តី បង្ហើបថាក្នុងជីវិតជាស្រី្ដមេម៉ាយជិត៧ឆ្នាំនេះនាងធ្លាប់ត្រូវបានបុរសទាំងក្នុងនិងក្រៅស្រុកតាមចែចង់មែនដោយអាណិកជននៅបរទេសខ្លះចង់ធានាររូបនាងនិងកូនទៅរស់នៅបរទេសទៀតផង។

ចំណែកការឭថាមន្រ្ដីធំឬកូនអ្នកធំតាមស្រលាញ់នាងតាមសារព័តមាននោះនាងថាមិនបានមិនរំភើបឬភ្ញាក់ផ្អើលនោះឡើយព្រោះបើនាងចង់បានប្ដីអ្នកធំកូនអ្នកធំម្លេះនាងចាំបាច់លែងប្ដីធ្វើអីព្រោះអតីតស្វាមីរបស់នាងពេលនេះក៍មានតួនាទីធំម្នាក់ដែរ។

តាមរយៈការអះអាងរបស់សុខ សោម៉ាវត្តី បញ្ជាក់ថានាងហាក់ឆ្អែតចិត្តនិងការធ្វើប្រពន្ធកូនអ្នកធំព្រោះស្រលាញ់បានតែដំបូងក្រោយមកក៍ប្ដូរចិត្ត។ប៉ុន្ដែគេកត់សម្គាល់ថាទោះជាសោម៉ាវត្តី និងលោកពេជ្រ លែងជាប្ដីប្រពន្ធគ្នាទៀតក្ដី តែពួកគេនៅតែរាប់អាននិងញាំអាហារជាមួយគ្នា មិនយកគ្នាជាសត្រូវឡើយ។វត្តី ថាអតីតស្វាមីមិនដែលសួរនាំរឿងនាងជាមួយលោកវ៉ាហេទ នោះទេហើយនាងនិងលោកពេជ្រ នៅតែរាប់អាននិងទាក់ទងគ្នាជាធម្មតា៕

RELATED ARTICLES