Thursday, May 16, 2024
Homeតារាខ្មែរស្រីស្អាតជីមមី កាន់តែស្អិតល្មូតស្នេហ៍

ស្រីស្អាតជីមមី កាន់តែស្អិតល្មូតស្នេហ៍

ពិធីការិនីជើងស្រឡូនរូបរាងខ្ពស់ស្រឡះនាងម៉េង ឃុននី  ហៅជីមមី កាន់តែបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាមួយប្រុសរូបសង្ហារដែលមានឈ្មោះដូចនាងដែរគឺលោកជីមមី បន្ទាប់ពីស្រីស្អាតជីមមី បានទម្លាយរឿងស្នេហា១នេះឲ្យមហាជនបានដឹងបាលពីខែកញ្ញាឆ្នាំ២០២០។

គូស្នេហ៍របស់ជីមមី គឺជាកូនខ្មែរដែលកើតនៅអាមេរិកតែលោកបានមករស់នៅស្រុកខ្មែររយៈពេល៨ឆ្នាំមកហើយ។ស្រីស្រស់ជីមមី ធ្លាប់ប្រាប់អ្នកកាសែតថាដំបូងនាងជាអ្នកលួចស្រលាញ់លោកជីមមី មុនអំឡុងពេលដែលបានថតMVនៅហង្សមាសជាមួយគ្នា តែពេលនោះលោកជមមី មិនបាប់អារម្មណ៍នាងឡើយ ប៉ុន្ដែក្រោយពីបានទៅធ្វើការនៅPnnជាមួយគ្នាហើយរយៈពេល៥ឆ្នាំក្រោយមកទើបគូស្នេហ៍បានសារភាពស្នេហ៍ចំពោះនាងវិញម្ដង។

ប៉ុន្ដែជីមមី ថាមិនទាន់កំណត់ពេលវេលារៀបការនោះទេ ខណៈដែលទស្សនិកជនមួយចំនួននៅតែសង្ស័យចំពោះចំណងស្នេហាតារាមួយគូនេះព្រោះតែកន្លងមកធ្លាប់លេចឮថាលោកជីមមី ធ្លាប់មានភាពស្និតស្នាលជាមួយតារាចម្រៀងសុខ សីឡាលីន រហូតត្រូវបានគេសង្ស័យថាសង្សារគ្នាទៀតផង តែពេលនេះតារាដែលមានឈ្មោះតែមួយនេះបែជាក្លាយទៅជាគូស្នេហ៍និងគ្នាទៅវិញ។

អ្នកយកព័តមានយើងបានទូរស័ព្ទទៅពិធីការិនីជីមមី កាលពីរសៀលថ្ងៃទី៣ខែកក្កដា តែទូរស័ព្ទនាងមិនអាចទាក់ទងបានទេទើបមិនអាចសុំការបញ្ជាក់បន្ថែមពីចំណងស្នេហានាងជដែលបង្ហាញឲ្យគេឃើញកាន់តែស្អិតល្មូតគ្នាដូចប្ដីប្រពន្ធទើបរៀបការហើយថ្មោងថ្មីនេះ។ទោះជាយ៉ាងណាក្រោយជីមមី ផ្លាស់ទ្រនុំពីPnn មកMytv នេះនាងមានការប្រែប្រួលច្រើនជាងមុនពិសេសគឺមិនឆ្លើយតបចំពោះសំណួររបស់អ្នកសារព័តមានតាមឆាតឡើយ។

ជីមមី ជាពិធីការិនីលេចធ្លោនិងត្រូវប៉ាន់តាមបណ្ដារក្រុមហ៊ុនAgency មួយចំនួនមុនផ្ទុះកូវីដ ដែលតម្លៃខ្លួនរបស់នាងត្រដុំត្រសងជាមួយអ្នកនាងខៀវ សានសាណា និងVjណាណា ដែរពោលគឺធ្វើMCម្ដងក្រោម៣ម៉ោងតម្លៃ៥០០ដុល្លារ។នាងជាអ្នកអត្ថាធិប្បាយពូកែវោហាស័ព្ទម្នាក់ដែលចេះនិយាយ៤ភាសារគឺខ្មែរ,អង់គ្លេស ,ថៃ និងចិន ទើបអាចរកប្រាក់ចំណូលបានរាប់ពាន់ដុល្លារពីអាជីពពិធីការិនីមុនពេលបណ្ដារកម្មវិធីទាំងឡាយត្រូវបានបឹទដោយសារតែកូវីដ៕

RELATED ARTICLES