Thursday, May 16, 2024
Homeតារាខ្មែរព្រាប សុវត្ថិ ក្លាយទៅជាតារាមានទ្រព្យច្រើនជាងគេ?

ព្រាប សុវត្ថិ ក្លាយទៅជាតារាមានទ្រព្យច្រើនជាងគេ?

ព្រាប សុវត្ថិ នៅតែជាកំពូលតារាចម្រៀងក្រោយដើរចេញពីហង្សមាសទៅចូលរួមជាមួយGalaxy ជិត១ឆ្នាំនេះព្រោះទ្រនុំថ្មីបានចាត់ទុករូបលោកជាតួឯកនឹងផលិតបទចម្រៀងឲ្យជាបន្ដបន្ទាប់បើទោះជាអ្នកគាំទ្រតារារូបនេះបានលើកឡើងខុសៗគ្នាដោយខ្លះថាព្រាប សុវត្ថិ ទៅផលិតកម្មថ្មីគ្មានបទចម្រៀងណាត្រូវសម្លេងនិងសាកសមបំផុតនិងសម្ថភាពរបស់លោកដូចនៅហង្សមាសក្ដី តែក៍មានអ្នកខ្លះទៀតថាព្រាប សុវត្ថិ ទៅដល់Galaxy ជារឿងល្អព្រោះលោកឈប់ច្រៀងបទCopy ពីបរទេសដូចកាលលោកនៅហង្សមាសទៀតហើយ។

ទោះជាយ៉ាងណាមជ្ឈដ្ឋានមហាជនមើលឃើញថាតារាចម្រៀងវ័យ៤៦ឆ្នាំលោកព្រាប សុវត្ថិ ពេលនេះមិនពឹងទៅលើប្រាក់ចំណូលពីអាជីពចម្រៀងទាំងស្រុងដូចមុននោះទេព្រោះលោកមានមុខជំនួញជាច្រើននៅក្នុងដៃក្នុងនោះមានដូចជាការបើកភោជនីយដ្ឋានធំមួយដែលចំណាយលុយរាប់សែនដុល្លារនៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងការសាងសង់Resort នៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌុលគិរី

នោះជាការបង្ហាញថាទោះជាអាជីពចម្រៀងព្រាប សុវត្ថិ ធ្លាក់ឬចុះនៅពេលប្ដូរផលិតកម្មនេះក៍មិនធ្វើឲ្យប៉ៈពាល់ដល់សេដ្ឋកិច្ចរបស់លោកឡើយ។គេនៅចាំបានថាកាលពីចុងខែកញ្ញាឆ្នាំ២០២០ ព្រាប សុវត្ថិ ត្រូវបានមនុស្សជំនិតរបស់លោកទម្លាយថាតារាចម្រៀងដែលល្បីរយៈពេល២៤ឆ្នាំនេះមានទ្រព្យសរុបខ្ទង់ចំនួន៣០លានដុល្លារហើយទឹកលុយទាំងនោះស្ថិតនៅក្នុងមុខជំនួញនិងដីធ្លីរបស់លោកមួយផ្នែកធំ។

តែព្រាប សុវត្ថិ មិនដែលចរញមុខបញ្ជាក់ឲ្យច្បាស់ទាក់ទងរឿងមានទ្រព្យទាំងនោះបន្ថែមលើអ្នកស្និតនិងលោកទម្លាយចេញមកនោះទេ ខណៈដែលទស្សនិកជនចាត់ទុកថាកំពូលតារាចម្រៀងរូបនេះប្រាកដជាក្លាយទៅជាតារានៅស្រុកខ្មែរដែលមានទ្រព្យច្រើនជាងគេជាមិនខានបើសិនជាលោកមានទឹកលុយដូចទីប្រឹក្សារទម្លាយចេញមកនោះ។

ក្រៅពីព្រាប សុវត្ថិ តារាដែលត្រូវបានគេចាត់ទុកថាមានទ្រព្យច្រើននៅឆ្នាំ២០២១នេះមានដូចជាលោកចា រិទ្ធី,ខេមរៈ សិរីមន្ដ,គង់ សុជាតិ,យុគ ចិន្ដា ,កែវ ស្រីនាង និងខាត់ សុឃីម ជាដើម។ចំពោះព្រាប សុវត្ថិ ដែលត្រូវបានគេចាត់ទុកថាជាសេដ្ឋីម្នាក់ក្នុងសិល្បៈនេះជិះរថយន្ដទំនើប៣គ្រឿងឆ្លាស់គ្នាគឺFord ,Isuzu និងRange Rover ៕

RELATED ARTICLES