Sunday, May 19, 2024
Homeតារាខ្មែរព្រាប សុវត្ថិ គ្មានផែនការយកកូនថែម

ព្រាប សុវត្ថិ គ្មានផែនការយកកូនថែម

ព្រាប សុវត្ថិ បានធ្វើខួបកំណើតឲ្យកូនប្រុសទី៣របស់លោកឈ្មោះសុវត្ថិ សិរីវុឌ្ឍ នៅថ្ងៃទី៦ខែកកក្កដា ហើយមិនខុសពីឆ្នាំមុនៗឡើយពោលគឺលោកបានហៅកូនប្រុសរបស់លោកម្នាក់នេះថាជា”កូនពៅៗ”ដែលនេះបញ្ជាក់ថាលោកគ្មានផែនការយកកូនថែមទៀតឡើយ បើទោះជាអ្នកគាំទ្រលោកធ្លាប់ឲ្យយោបល់កំពូលតារាចម្រៀងរូបនេះថាកូនសុទ្ធតែប្រុសទាំង៣គូតែតាមយកកូនស្រីម្នាក់ទៀតក្ដី តែអតីតតារាចម្រៀងហង្សមាសរូបនេះមិនមានគម្រោងឲ្យភរិយាលោកអ្នកស្រីឡុង ស្រីមុំ ពពោះកូនទី៤ឡើយ។

ទោះជាខួបកំណើតរបស់កូនប្រុសព្រាប សុវត្ថិ ហាក់មានភាពធម្មតាៗមែនតែក្រុមគ្រួសាររបស់លោកពោពេញទៅដោយសុភមង្គលពិសេសគឺកូនៗរបស់តារាចម្រៀងGalaxyរូបនេះមិនធ្លាប់ប៉ៈរឿងអាស្រូវណាមួយឡើយ។

គូររំលឹកថាព្រាប សុវត្ថិ បានរៀបការជាមួយអ្នកស្រីឡុង ស្រីមុំ កាលពីឆ្នាំ១៩៩៧ ដែលចំណងស្នេហារយៈពេល២៤ឆ្នាំនេះអ្នកទាំងពីរទទួលបានសំណងដៃកូនប្រុស៣នាក់ពេលនេះពួកគេពេញវ័យកំលោះស្រាងអស់ទៅហើយគឺកូនទី១៖ឈ្មោះសុវត្ថិ មុនីវណ្ណ,កូនទី២៖ឈ្មោះសុវត្ថិ មុនីនាគ និងកូនទី៣៖ឈ្មោះសុវត្ថិ សិរីវុឌ្ឍ ដែលបានចាកចេញពីផលិតកម្មរស្មីហង្សមាសទៅហើយ នៅឡើយតែកូនទី១និងទី២បន្ដច្រៀងនៅផលិតកម្មធំនេះដដែល បើទោះជាឪពុករបស់គេបានដើរចេញពីហង្សមាសទៅចូលGalaxyជិត១ឆ្នាំហើយក្ដី។ការដែលលោកព្រាប សុវត្ថិ ធ្វើខួបឲ្យកូនប្រុសទី៣នៅពេលនេះបន្ទាប់ពីអ្នកស្រីឡុង ស្រីមុំ ទើបតែបានធ្វើខួបឲ្យលោកយ៉ាងសាមញ្ញនៅកណ្ដាលវាលស្រែគម្រប់អាយុ៤៦ឆ្នាំកាលពីថ្ងៃទី២២ខែឧសភាឆ្នាំ២០២១ ។

មហាជនរងចាំមើលថាតើលោកព្រាប សុវត្ថិ នឹងបណ្ដោយឲ្យកូនប្រុសពៅរបស់លោកនៅតែបន្ដច្រៀងនៅខាងក្រៅដោយគ្មានផលិតកម្មក្រោយពីចេញពីហង្សមាសនេះតទៅទៀតឬមួយក៍លោកអាចនឹងនាំសុវត្ថិ សិរីវុឌ្ឍ ទៅច្រៀងនៅGalaxy នាពេលខាងមុខនេះជាមួយលោកដែរ?

RELATED ARTICLES