Sunday, May 19, 2024
Homeតារាខ្មែររ៉ាប៊ី ពិចារណាវិលរកអាជីពចាស់

រ៉ាប៊ី ពិចារណាវិលរកអាជីពចាស់

ស្រីស្រស់ផាន វីរ៉ាទី ហៅរ៉ាប៊ី បានផ្អាកអាជីពពិធីការិនីជិត៣ឆ្នាំមកហើយក្រោយពីនាងដើរចេញពីទូរទស្សន៍ហង្សមាសជិត៣ឆ្នាំមកធ្វើជាតារាចម្រៀងនៅថោន ដែលធ្វើឲ្យកេរ្ដិ៍ឈ្មោះនិងជីវភាពរបស់នាងមានការប្រែប្រួលស្ទើតែទាំងស្រុង។យ៉ាងណាតាមព័តមានថាអ្នកគ្រប់គ្រងនៅទូរទស្សន៍ថោន ចង់ឲ្យនាងរ៉ាប៊ី ចាប់អាជីពMCឡើងវិញនៅទូរទស្សន៍មួយនេះព្រោះនាងអាចច្រៀងក៍បានធ្វើជាពិធីការិនីក៍បានដែរ។

ប៉ុន្ដែក្នុងជំនួបជាមួយរ៉ាប៊ី កន្លងមកនាងថាបើសិនជាថ្នាក់ដឹកនាំនៅទូរទស្សន៍ថោន ហៅឲ្យនាងធ្វើជាពិធីការិនីនោះនាងអាចនឹងពិចារណាព្រោះឲ្យតែអាជីពសិល្បៈនាងស្រលាញ់គ្រប់ផ្នែកទាំងអស់។តែនាងថាបើខាងប៉ុស្ដិ៍ទូរទស្សន៍ផ្សេងហៅឲ្យធ្វើជាMCនោះនាងប្រាកដជាមិនអាចធ្វើបានទេព្រោះថាពេលនេះនាងបានផ្ដោតលើការចាប់អាជីពចម្រៀងតែមួយមុខទៅហើយ តែនាងអាចធ្វើពិធីការិនីនេះនៅថោន បានព្រោះទូរទស្សន៍និងផលិតកម្មមានមេតែមួយ។

រ៉ាប៊ី បានចាប់អាជីពពិធីការិនីនៅហង្សមាសបានមួយរយៈក៍ប្ដូរអាជីពមកធ្វើជាអ្នកចម្រៀងនៅថោន វិញម្ដងដែលរយៈពេលជិត៣ឆ្នាំនេះនាងមានកេរ្ដិ៍ឈ្មោះល្បីក្នុងចំណោមតារាចម្រៀងដែលប្រជែងទីផ្សារផ្នែកយុវវ័យមានដូចជានាងតន់ ច័ន្ទសីម៉ា,រ៉េត ស៊ូហ្សាណា និងយូរី ជាដើម។តែកាលពីឆ្នាំមុននាងរ៉ាប៊ី ក៍នៅតែបន្ដអាជីពសម្ដែងដែរតាមរយៈការធ្វើជាតួឯករឿង”អ្នកបម្រើ០០៧”របស់ថោន ហើយនាងត្រៀមឈានទៅថតភាពយន្ដទី២ទៅហើយប៉ុន្ដែមានការប្រែប្រួលវិញទើបធ្វើឲ្យស្រីស្អាតសម្រុកតែលើអាជីពចម្រៀងហើយបទញាក់របស់នាងសឹងតែគ្រប់បទទទួលបានការគាំទ្រច្រើនពីសំណាក់យុវវ័យ។

យ៉ាងណាទន្ទឹមនិងនេះក៍មានការរិះគន់ថារ៉ាប៊ី ច្រៀងបានតែបទញាក់ច្រៀងបទស្លូវមិនកើតដែរ តែនាងថាដោយសារតែកម្មវិធីប្រគុំតន្រ្ដីទាមទារតម្រូវការតែបទញាក់ច្រើនជាងស្លូវទើបនាងចេញភាគច្រើនជាបទញាក់ តែតាមពិតនាងក៍អាចច្រៀងស្លូវបានដែរ។

រ៉ាប៊ី ស្ថិតក្នុងចំណោមតារាចម្រៀងដែលផ្ដើមចេញពីអាជីពសម្ដែងមានដូចជានាងទេព បូព្រឹក្ស ,ពេជ្រ សូលីកា និងអេន ជី ជាដើម។នៅឆ្នាំ២០២១នេះអតីតពិធីការិនីហង្សមាសរូបនេះសល់ទ្រព្យច្រើនក្នុងនោះមានដូចជាផ្ទះវីឡា១តម្លៃ១៥ម៉ឺនដុល្លារ,ផ្ទះ២ល្វែងតម្លៃជាង២០ម៉ឺនដុល្លារ,បន្ទប់ខុនដូរ១ថ្លៃជិត១០ម៉ឺនដុល្លារនិងជិះរថយន្ដ៣គ្រឿងឆ្លាស់គ្នាមានដូចជាLexus Nx200t ,Starex និងLexus Rx300ទើបធ្វើឲ្យគេសង្ស័យថាស្រីស្អាតមានគូស្នេហ៍នៅក្រោយខ្នងជួយឧបត្ថម្ភ។តែរ៉ាប៊ី ថ្ងូរថាក្រោយបែកបាក់សង្សារក្មេងមកពេលនេះនាងមិនទាន់រកបានប្រុសស្នេហ៍ថ្មីឡើយ៕

RELATED ARTICLES